សេដ្ឋកិច្ច
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ប្រែក្លាយខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅប្រទេសកម្ពុជា
ភ្នំពេញ៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ឬជាភាសាអង់គ្លេស MBCambodia បានរៀបចំពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងការក្លាយជាធនាគារពាណិជ្ជពេញលេញនៅក្នុងប្រទេសកម្ពុជា។
ក្នុងព្រឹត្ដិការណ៍ដ៏អធិកអធមនេះ មានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ និងភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលប្រព្រឹត្ដិទៅក្រោមអធិបតីភាព៖
១. ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
២. ឯកឧត្ដម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា
៣. លោក ឡឺវ ជុង ថៃ អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group
៤. លោក ឌីញ ក្វាង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ MBCambodia

From left to right: Mr. Nyugen Anh Khanh, CEO of MBCambodia, H.E. Nguyen Huy Tang, Ambassador of Vietnam to the Kingdom of Cambodia, H.E Chea Chanto, Governor of the National Bank of Cambodia, Mr. Luu Trung Thai, Vice Chairman and CEO of MB Group, Mr. Nguyen Viet Anh, Deputy Director of Economic Department, Ministry of Defense , Mr. Dinh Quang Huy, Chairman of MBCambodia
លោក ឡឺវ ជុង ថៃ អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group បានមានប្រសាសន៍ថា៖ «ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងការពង្រីកធនាគារ MB Bank មកកាន់ប្រទេសកម្ពុជា ពិធីបើកសម្ពោធដ៏ធំនេះ បង្ហាញពីការចាប់ផ្តើមនៃដំណើរប្រកបដោយផ្លែផ្ការបស់យើងខ្ញុំ ដែលក្លាយជាធនាគារពាណិជ្ជពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះក៏ជាឱកាសសម្រាប់យើងខ្ញុំ ដើម្បីលើកកែវអបអរសាទរជាមួយដៃគូរបស់យើង និងថ្លែងអំណរគុណដល់ ការគាំទ្ររបស់ពួកគាត់ ហើយថែមទាំងណែនាំនូវធនាគារ MBCambodia និងសេវាកម្មរបស់យើងខ្ញុំផងដែរ។»
ធនាគារ MBCambodia ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខាប្រចាំកម្ពុជា តែសព្វថ្ងៃនេះ ធនាគារ MBCambodia បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជមួយ ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មធនាគារផ្សេងៗជាច្រើន។ ផលិតផល និងសេវាកម្មសំខាន់ៗរបស់ធនាគារ MBCambodia រួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក និងចូលរួមប្រកួតប្រជែងដោយស្មើភាពនិងតម្លាភាពជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត ព្រមទាំងនាំមកនូវបទពិសោធន៍ ធុរៈកិច្ច បច្ចេកវិទ្យាទំនើបៗ នវានុវត្តភាព និងផលិតផលហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតនៅពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងចូលរួមគាំទ្រដល់ការអភិវឌ្ឍទីផ្សារធនាគារនិងហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា។»
អ្វីដែលសំខាន់បំផុត គួបផ្សំនឹងសមត្ថភាព និងជំនាញឌីជីថលពីក្រុមហ៊ុន MB Group ធនាគារ MBCambodia នឹងណែនាំសេវាកម្មធនាគារបែបឌីជីថលដល់អតិជិជន ប្រកបដោយសុវត្ថិភាព និងភាពទំនើបតាមវិស័យធនាគារបែបឌីជី ថលដែលកំពុងរីកដុះដាលនៅប្រទេសកម្ពុជា។
លោក ឡឺវ ជុង ថៃ បានបន្ដថា៖ «ដោយសារយើងឈានចូលយុគសម័យឌីជីថលយ៉ាងឆាប់រហ័ស ការផ្តោតសំខាន់របស់ យើងខ្ញុំ គឺលើការផ្តល់ភាពងាយស្រួលតាមរយៈបច្ចេកវិទ្យាធនាគារឌីជីថលប្រកបដោយនវានុវត្តភាព។ គោលបំណងរបស់ យើងខ្ញុំ គឺផ្តល់នូវសេវាធនាគារទំនើបដល់បុគ្គល ស្ថាប័ន និងសហគ្រាសនានាទូទាំងប្រទេសកម្ពុជា។»
ជាមួយគ្នានេះ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ MBCambodia ក៏បានប្រារព្ធពិធីសម្ពោធការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅអាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា។
ចំណែកសាខាអូរឬស្សី មានអាសយដ្ឋាននៅអាគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ធនាគារដំណើរការចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ ៥:០០ល្ងាច-រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់