ព័ត៌មានជាតិ
តូបលក់ដូរមួយកន្លែង សង់រំលោភផ្លូវដើរនៅផ្សារក្រចេះក្រុង ពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យដោះស្រាយ
ទីតាំងតូបលក់ដូរមួយកន្លែងដែលមានលក់ម៉ុង ភួយខ្នើយ និងកំរាលពូកគ្រប់ប្រភេទក្នុងផ្សារសាមគ្គីក្រុងក្រចេះ ត្រូវបានពលរដ្ឋលើកឡើងថា បានសង់រំលោភផ្លូវដើរនិងដាក់រនាំងបាំងជិតមិនអាចដើរឆ្លងកាត់ទៅមកបាន បង្កផលប៉ះពាល់ដល់ការលក់ដូររបស់អាជីវករឯទៀតនៅជុំវិញនោះ។
ពលរដ្ឋ និងអាជីវករ ក៏បានស្នើសុំឲ្យអាជ្ញាធរក្រុងក្រចេះ និងប្រធានផ្សារសាមគ្គីក្រុងក្រចេះ ក៏ដូចជាគណៈកម្មចុះការៀបចំសណ្តាប់ធ្នាប់ផ្សារ ចុះពិនិត្យនិងដោះស្រាយដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់ការលក់ដូររបស់អាជីវករផ្សេងទៀត។


ពាក់ពន្ធ័ជុំវិញការស្នើសុំនេះ លោក កែវ វណ្ណា ប្រធានប៉ាស៊ីផ្សារសាមគ្គីក្រុងក្រចេះបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលនេះថា ទីតាំងតូបលក់ដូរនេះពិតជាប៉ះពាល់ដូចការលើកឡើងរបស់ពលរដ្ឋ និងអាជីវករពិតមែន ហើយលោកក៏មិនបានអនុញ្ញាតិឲ្យសាងសង់នោះដែរ។

លោកថា កន្លងទៅរដ្ឋបាលក្រុងក្រចេះបានចុះធ្វើការងារនេះរួចម្តងមកហើយ ដោយម្ចាស់តូបព្រមទទួលយកការសម្របសម្រួលជាមួយក្រុមការងារដោយយល់ព្រមកាត់ចេញ ប៉ុន្តែតាំងពីធ្វើកិច្ចសន្យានោះមករហូតមកដល់ពេលនេះ អត់ទាន់រុះរើចេញទេ។
ក្នុងនាមលោកជាប៉ាស៊ីផ្សារ មិនអនុញ្ញាតិឲ្យធ្វើទេដែលចេញមកខុសគេតែឯងបែបនេះ ហើយអាជីវករលក់ដូរនៅជួរជាមួយគ្នា ក៏ស្នើចង់បានផ្លូវដើរនៅលើចិញ្ចើមផ្សារដូចពីមុនឡើងវិញ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះបញ្ហានេះ លោកនឹងពិភាក្សាជាមួយរដ្ឋបាលក្រុងម្តងទៀត ដើម្បីកំណត់ពេលវេលាចុះពិនិត្យ និងមានវិធានការបន្ត៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់