Connect with us

សន្តិសុខសង្គម

ឃុំខ្លួនបុរសម្នាក់ ក្រោយដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

សាលាដំបូង​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ម្នាក់ ពី​បទ​«ដឹកជញ្ជូន​ផល និង​អនុផល​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​ការ​អនុញ្ញាត» ក្រោយ​ជន​ត្រូវ​ចោទ​រូប​នេះ ព្យាយាម​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ និង​គ្មាន​លិខិត​អនុញ្ញាត ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ឈ្មោះ ត្រែត រ័ត្ន ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី។ ចំណែក​រថយន្ត​ដែល​ដឹកជញ្ជូន​បទល្មើស ម៉ាក​កាមរី​បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5789។

បទល្មើស​នេះ​ដែរ ក្រោយពី​សមត្ថកិច្ច​ឃាត់​រថយន្ត និង​អ្នក​បើកបរ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ បុរស​ដែល​ដឹក​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ត្រែត រ័ត្ន ពី​បទ«ដឹក​ជញ្ជូន​ផល និង​អនុផល​ធនធាន​ធម្មជាតិ ដោយ​គ្មាន​ការ​អនុញ្ញាត» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ ២០២៥ បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​ចែង និង​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៨៥០ ចំណុច ​«​ង​» នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ប្រកាស​ពី​«មិត្តភាពដែកថែប» ជា​ជំហររួបរួមប្រឆាំងនឹងអាមេរិក

ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលវឌ្ឍនភាពបុកស៊ីផាយស្តារប្រឡាយម័រ ត្រៀមរំដោះទឹកជន់លិចនៅរដូវវស្សា

កីឡា១៥ នាទីutes មុន

វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League ១១​លើក មាន​តែ​នៅ​កម្ពុជា​មាន​អ្នកទិញ​សំបុត្រច្រើន​បំផុត

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

គយចិននឹងធ្វើការ ២៤ ម៉ោង ដើម្បីសម្រួលការនាំចូលទុរេនថៃទៅចិន

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេចធិបតី៖ កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Wordទៀត

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

ឃុំខ្លួនបុរសម្នាក់ ក្រោយដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម