ព័ត៌មានជាតិ
អគារអង្គរមានជ័យ នៅសល់ ៤ គ្រួសារទៀត ក្រសួងដែនដីដាក់ឱសានវាទ ១៥ ថ្ងៃ ឲ្យចាកចេញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលកំពុងរស់នៅអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) ដែលនៅសល់ចំនួន ៤ គ្រួសារ ត្រូវបញ្ឈប់ការរស់នៅនិងត្រូវធ្វើការចាកចេញក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ ឆ្នាំមកហើយ។

អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ ម៉ែត្រការ៉េ មានកម្ពស់ ៦ ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥ គ្រួសារ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ។

ក្រសួងបានបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគាររបស់មន្ទីរពិសោធន៍ជាតិសំណង់ បានពិនិត្យឃើញថា សំណង់អគារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ក្នុងន័យនេះ ផ្អែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការណែនាំដូចខាងក្រោម៖
១. ប្រជាពលរដ្ឋ ៤ គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួងនឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលនៅសល់ចុងក្រោយចំនួន ៤ គ្រួសារ។
២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ជាអាទិ៍ ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៣. ក្រសួងនឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន ៤ គ្រួសារ ខាងលើ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវគិតគូរដោះស្រាយពីបញ្ហាសំណង់អគារចាស់ៗនៅរាជធានីភ្នំពេញដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈការអនុវត្តរូបមន្ត «ភាពជាដៃគូររវាងរដ្ឋ និងឯកជន» ដូចករណីដោះស្រាយអគារប៊ូឌីញ ឬអគារស ដែលមានការចូលរួមពីវិស័យឯកជនសហការជាមួយរដ្ឋ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅសំណង់អគារចាស់ៗ ត្រូវចូលរួមសហការជាមួយអាជ្ញាធរព្រោះនេះជាសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែសំណង់អគារចាស់ៗទាំងនោះមានអាយុកាលចំណាស់អាចប្រឈមមុខគ្រោះថ្នាក់គ្រប់ពេល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


