ព័ត៌មានជាតិ
កម្ពុជា-កូរ៉េនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពាក់កណ្តាលឆ្នាំនេះ
តាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពាក់កណ្តាលឆ្នាំ ២០២១ ដ៍ខ្លីខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី ៣ ដើមខែកុម្ភៈនេះ ស្តីពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានបញ្ចប់ហើយ បន្ទាប់ពីការជួបគ្នារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរសក័ក្តិ និងលោក ស្រី Yoo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ តាមរយៈប្រព័ន្ធវីឌីអូ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគរវាងប្រទេសទាំងពីរ នឹងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច និងធុរកិច្ចរនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើឡើងថែមទៀត។
ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ នឹងជួយស្តារសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ អំឡុងពេល និងក្រោយពេលដែលមានការរាតត្បាតជំងឺកូវីដ១៩ ជាសកល។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បង្ហាញថា កម្ពុជានាំទំនិញទៅកូរ៉េក្នុងតម្លៃជាង ៣១៧ លានដុល្លារឆ្នាំ២០២០ ធ្លាក់ចុះ ៥,៤ ភាគរយ ខណៈកម្ពុជានាំចូលមានតម្លៃជាង ៥៦៧ លានដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ មានជាង ៦៩៦ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកូរ៉េខាងត្បូងមានដូចជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម រីឯកម្ពុជានាំចូលវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក៕
អត្ថបទ៖ ឡេង ដេត




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ