ព័ត៌មានជាតិ
កម្ពុជា-កូរ៉េដាក់ដំណើការជាផ្លូវការនូវសេវាចែករំលែកព័ត៌មានឥណទានឆ្លងដែន
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងក្រុមហ៊ុន កូរ៉េ ក្រេឌីត ប្យួរ៉ូ (KCB) បានដាក់ដំណើការជាផ្លូវការនូវសេវាចែករំលែកព័ត៌មានឥណទានឆ្លងដែនរវាងប្រទេសទាំងពីរ ដែលជាការបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូង អាចទទួលបានសេវាហិរញ្ញវត្ថុដោយផ្អែកលើប្រវត្តិឥណទានរបស់ខ្លួននៅកម្ពុជា ចំណែកឯប្រជាពលរដ្ឋកូរ៉េដែលរស់នៅប្រទេសកម្ពុជា ក៏អាចស្នើសុំឥណទាននៅកម្ពុជាបានផងដែរ ដោយប្រើប្រាស់ប្រវត្តិឥណទានរបស់ខ្លួននៅប្រទេសកូរ៉េ។

ការដាក់ឱ្យដំណើការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ក្រោមវត្តមានរបស់ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងសមាគមនផងដែរ។
បើយោងតាម CBC៖«កិច្ចសហការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០០០០ នាក់ ដែលកំពុងបម្រើការងារលើវិស័យនានានៅសាធារណរដ្ឋកូរ៉េ»។
CBC ថា តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូង អាចទទួលបានសេវាហិរញ្ញវត្ថុដោយផ្អែកលើប្រវត្តិឥណទានរបស់ខ្លួននៅកម្ពុជា ចំណែកឯប្រជាពលរដ្ឋកូរ៉េដែលរស់នៅប្រទេសកម្ពុជា ក៏អាចស្នើសុំឥណទាននៅកម្ពុជាបានផងដែរ ដោយប្រើប្រាស់ប្រវត្តិឥណទានរបស់ខ្លួននៅប្រទេសកូរ៉េ។
លោក យឹម លាត បានថ្លែងថា ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាចែករំលែកព័ត៌មានឥណទានទ្វេភាគីនេះ មានគោលបំណងសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការទទួលបានរបាយការណ៍ឥណទានរបស់អតិថិជនពីប្រទេសដើមកំណើតរបស់ខ្លួនយ៉ាងឆាប់រហ័ស និងងាយស្រួលជាងមុន ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) និង ក្រុមហ៊ុន កូរ៉េ ក្រេឌីត ប្យួរ៉ូ ខូ អិលធីឌី។

លោកថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងមានលទ្ធភាពសិក្សាកាន់តែមានប្រសិទ្ធភាពលើកម្រិតហានិភ័យរបស់អតិថិជន រួមទាំងប្រជាជនកម្ពុជាធ្វើការនៅប្រទេសកូរ៉េ និងអ្នកជំនួញកូរ៉េនៅប្រទេសកម្ពុជា មានលទ្ធភាពក្នុងការទទួលបានកម្ចីផ្លូវការ និងបំពេញតម្រូវការហិរញ្ញវត្ថុ។
ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិកកើនឡើង១១,៤៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើនឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


