ព័ត៌មានជាតិ
ប្រធានសភាអំពាវនាវឱ្យប្រើវិធីសាស្ត្រកណ្ដាលនិយមដើម្បីធានាសន្ដិភាព និងស្ថិរភាពនយោបាយ
ថ្លែងក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) នៅសាធារណរដ្ឋកូរ៉េ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach” ដោយថាមានតែវិធីសាស្រ្តនិយមកណ្តាលនេះទេដេលធ្វើឱ្យអន្តរជាតិអាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការបាន។

ក្នុងសន្និសីទនៅថ្ងៃទី១២ ខែមេសានេះ សម្ដេចសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកលជាថ្មី ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា។
សម្តេចបានសង្កត់ធ្ងន់ថាបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ ជាដើមដែលទាមទារឱ្យមានការឆ្លើយតបជាសកល តាមរយៈកិច្ចសហការរួមគ្នា តែបច្ចុប្បន្នកិច្ចសហការគ្នារវាងប្រទេសនិងប្រទេសហាក់ដូចជាថមថយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តឱ្យមានអភិបាលកិច្ចសកល ផ្អែកលើការជឿទុកចិត្ត ដោយផ្អែកលើលទ្ធផល និងយុទ្ធសាស្រ្តដោយផ្តោតលើប្រជាជន។

សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា៖ «ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិ និងអន្តរជាតិ អាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។ នយោបាយការបរទេសគួរតែត្រូវស្របទៅនឹងនយោបាយជាតិដើម្បីផ្ជាប់គម្លាតដែលមានក្នុងពេលច្ចុប្បន្ន។ នៅថ្នាក់ជាតិ និយមកណ្តាលផ្តល់នូវក្របខណ្ឌប្រកបដោយតុល្យភាព ដែលធ្វើឱ្យមានសុខុដុមនីយកម្មនៃសកលភាវូបនីយកម្មជាមួយមូលដ្ឋាននិយម និងសិទ្ធិរបស់ស៊ីវិលជាមួយនឹងសន្តិសុខ ដោយហេតុនេះការលើកកម្ពស់អភិបាលកិច្ចរួមបញ្ចូល។ នៅលើឆាកអន្តរជាតិ គោលនយោបាយនិយមកណ្តាលបានផ្តោតលើដំណោះស្រាយជាក់ស្តែង និងភាពជាដៃគូដែលមានគោលបំណងរួម ដែលអាចកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចសហការអន្តរជាតិ»។
សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថ្នាក់ដឹកនាំសភា ដែលចូលរួមក្នុងកិច្ចប្រជុំនេះទទួលយកវិធីសាស្រ្តកណ្តាលនិយម និងគាំទ្រដល់ភាពជាដៃគូជាក់ស្តែងលើភាពរឹងប៉ឹងនៃមនោគមវិជ្ជា និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើទំនុកចិត្ត។

សម្តេចរដ្ឋសភាធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រកាន់យកនូវវិធីសាស្រ្តកណ្តាលនិយម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដោយអះអាងថា តាមរយៈការទប់ស្កាត់ភាពជ្រុលនិយម និងទទួលយកលទ្ធិនិយមកណ្តាល ប្រទេសនានាអាចបង្កើតផ្លូវសហប្រតិបត្តិការឆ្ពោះទៅមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ។
សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


