Connect with us

សេដ្ឋកិច្ច

កូរ៉េខាងត្បូង កើបលុយពីការនាំចេញគីមឈីបានជាង ១៣០ លានដុល្លារ ក្នុងរយៈពេល ១០ ខែ

បានផុស

នៅ

កូរ៉េខាងត្បូងកើបលុយពីការនាំចេញគីមឈី​ទៅលក់នៅក្រៅប្រទេសបានជាង ១៣០ លានដុល្លារ ពោលកើនឡើង ១០ ភាគរយសម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ១១៨.៦ លានដុល្លារប៉ុណ្ណោះ ។

គីមឈី គឺជាមុខម្ហូបបែបប្រពៃណីរបស់កូរ៉េដ៏ពេញនិយមបំផុត ដែលផលិតពីស្ពៃក្តោប អំបិល និងម្ទេស ហើយត្រូវបានគេប្រើប្រាស់ស្ទើរតែគ្រប់ជាមួយអាហារទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្តកើនឡើងបែបនេះនោះ ការនាំចេញគីមឈីប្រចាំឆ្នាំត្រូវបានរំពឹងថា អាចលើសពីកំណត់ត្រាចាស់កាលពីឆ្នាំ ២០២១ ដែលមានចំនួន ១៥៩ លានដុល្លារ ។

យោងតាមទិន្នន័យបានបង្ហាញទៀតថា​ កូរ៉េនាំចេញគីមឈី​ទៅកាន់ទីផ្សារចំនួន ៩៣ ប្រទេសក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ខណៈកាលពីឆ្នាំមុន ការនាំចេញគីមឈីមានត្រឹមតែ ៨៧ ប្រទេសប៉ុណ្ណោះ ។

ចំពោះទីផ្សារដែលធំជាងគេបំផុត នោះគឺប្រទេសជប៉ុន ដែលមានការនាំចេញរហូតដល់ ៤០.៥ ភាគរយ ខណៈទីផ្សារបន្ទាប់មានសហរដ្ឋអាមេរិក ហូឡង់ អង់គ្លេស និងហុងកុង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Yonhap

ចុចអាន៖ ឥណ្ឌា ប្រហែលជាបន្តហាមប្រាមការនាំចេញអង្ករដល់ឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម