Connect with us

សេដ្ឋកិច្ច

កត្តាភូមិសាស្ត្រនយោបាយ​ នាំឱ្យការព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជាមិនប្រាកដប្រជា

បានផុស

នៅ

លោក មាស សុខ សេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នៅលើសកលលោក គ្មានប្រទេសណាមួយអាចវាយតម្លៃ​អំពីកំណើន​សេដ្ឋកិច្ច​របស់ខ្លួន​​ឱ្យបានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ដូចធ្លាប់មានបទពិសោធន៍នៅឆ្នាំ ២០០៨ វិបត្តិហិរញ្ញវត្ថុ ទីផ្សារភាគហ៊ុនធ្លាក់ចុះ ឬក៏កាធ្លាក់ចុះនៃវិស័យអចលទ្រព្យនៅបរទេសជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុខ សេនសាន លើកឡើងក្នុងបទសម្ភាសន៍ជាមួយកម្ពុជាថ្មី​កាលពីពេលថ្មីៗ​នេះថា រាជរដ្ឋាភិបាលកម្ពុជាបានគិតអំពីហានិភ័យមួយចំនួនដូចជា កត្តាភូមិ​សាស្ត្រនយោបាយ ដែលបង្កនូវភាពមិនប្រាកដប្រជា សម្រាប់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការផ្លាស់ប្ដូរ​ប៉ូលសេដ្ឋកិច្ច និងប៉ូលនយោបាយដែលបានប្ដូរពីប៉ូលច្រើនក៏ជាកត្តា​ហានិភ័យ។

មន្ត្រីនាំពាក្យដដែលរូបនេះបញ្ជាក់ថា៖ «អត្រាកំណើនការប្រើប្រាស់សម្ភារ​បរិក្ខា​មួយចំនួន​នៅ​លើសកលលោក មានការកើនដោយសារតែអត្រាការប្រាក់ទាបនាំឱ្យកម្ចីកើនឡើង ហើយដើម្បីកាត់បន្ថយអត្រាអតិផរណាត្រូវបង្កើនអត្រាការប្រាក់ខ្ពស់ដើម្បីធ្វើឱ្យកម្ចីថយចុះនោះសង្វាក់ផលិតកម្មក៏ថយដែរ ប៉ុន្តែគេធ្វើបែបនេះ ដើម្បីទប់ទល់កុំឱ្យមានអតិផរណាកើនឡើង»។

បើតាមលោក មាស សុខ សេនសាន ការព្យាករសេដ្ឋកិច្ចសកលលោកមានកំណើនទាប មានន័យថា ទីផ្សារក៏មិនទាន់​មានសន្ទុះខ្លាំងដែរ ខណៈការបញ្ជាទិញក៏មិនផុសផុល​ដូច​មុនពេលវិបត្តិជំងឺកូវីដ១៩ ដែរ។

ម្យ៉ាងទៀតការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏ជាកត្តាមួយទៀតដែលកម្ពុជា​ត្រូវគិត។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយម ផ្លាស់ប្ដូរពីសកលភាវូបនីយកម្ម ទៅជាតំបន់ភាវូបនីយកម្ម ដែលមានន័យថា សង្វាក់ផលិតកម្មមួយចំនួននឹងផ្ដោតទៅ​លើតំបន់នីមួយៗវិញ អញ្ចឹងយើង នឹងចាប់យកឱកាសនៅតាមតំបន់ៗ ខណៈប្រទេសមួយចំនួន មិនអាចធ្វើដូចកម្ពុជាបាន យើងនឹងជំនួសគាត់ ហើយប្រទេសមួយចំនួន ដែលមាន​បញ្ហាយើងនឹងឆក់យកឱកាសហ្នឹងដើម្បីបង្កើនសង្វាក់ផលិតកម្ម។

លោក មាស សុខ សេនសាន បញ្ជាក់ថា តំបន់សេដ្ឋកិច្ចទីផ្សារសេរី សុទ្ធតែជាឱកាសសម្រាប់កម្ពុជា ក្នុងការចាប់យក និងបង្កើនសមត្ថភាពផលិតដើម្បីនាំចេញ។

ម្យ៉ាងទៀត តម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជានៅមានភាពប្រកួតប្រជែង ដែលជាសក្ដានុពល​ទាក់ទាញ​សម្រាប់ការវិនិយោគ គ្រាដែលរដ្ឋាភិបាលកំពុងខិតខំកែទម្រង់រដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់ផ្សេងៗ ដើម្បីឆ្លើយតបលើបញ្ហាប្រឈម។

លោកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមការព្យាកររបស់រដ្ឋាភិបាល និងធានាគារពិភពលោក សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើន ៦​ ភាគរយ នៃ GDP ក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្ទាប់ ដែលមិនមានបញ្ហាប្រឈមនោះទេ។

លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា បច្ចុប្បន្ននេះ ពិតមែនតែវិស័យអចលនទ្រព្យនៅទ្រឹង ប៉ុន្តែវិស័យផ្សេងៗកំពុងមានភាពល្អប្រសើរដូចជាវិស័យទេសចរណ៍ កសិកម្ម និងផលិតផលឧស្សាហកម្មកែច្នៃនាំចេញមានការកើនឡើង។

យោងតាមទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ​បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែ ឧសភា ដើមឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេច​បាន​ទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាម​ GDCE ​ទំនិញ​កម្ពុជា​នាំចេញ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ​ពាន់លានដុល្លារ កើន ១៣ ភាគរយ។

ទោះយ៉ាងណា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។​ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កំណើននេះ​ត្រូវបានគាំទ្រជាចម្បងនៃការកើនឡើងក្នុងការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ​វិស័យទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម