ព័ត៌មានជាតិ
កម្ពុជានឹងបន្តប្រឈមកត្តាខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC នៅឆ្នាំ២០២៩
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុការចាកចេញពី ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) របស់កម្ពុជានៅចុងឆ្នាំ២០២៩ខាងមុខនេះឆ្លុះបញ្ចាំងអំពីសមិទ្ធផលប្រកបដោយបុរេសកម្មរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែកម្ពុជាក៏បន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បងៗខាងក្រៅផងដែរ។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីធ្វើឡើងក្នុងពិធីបិទសន្និបាតរបស់ក្រសួងផែនការកាលពីសប្តាហ៍មុន ថាជាមួយនិងសមិទ្ធផលដែលកម្ពុជាសម្រេចបាននាប៉ុន្មានទសវត្សមកនេះ បានរុញច្រានឲ្យកម្ពុជា ចេញផុតពីឋានៈជាប្រទេសមានចំណូលទាប និង បានប្រែក្លាយទៅជា «ប្រទេសមានចំណូលមធ្យមកម្រិតទាប» ចាប់ពីឆ្នាំ ២០១៥ , ហើយបច្ចុប្បន្ន កម្ពុជាក៏កំពុងត្រៀមខ្លួនចាកចេញពី «ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍ តិចតួច» នៅឆ្នាំ ២០២៩ ខាងមុខផងដែរ ស្របតាមសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន និង អនុលោមតាមការអនុម័តរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ។
លោកបានថ្លែងថា៖«ការចាកចេញពី ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច របស់កម្ពុជា គឺជាសមិទ្ធផល គួរជាទីមោទនៈ ដែលកើតចេញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែ, ទន្ទឹមនេះ, ការណ៍នេះក៏នឹងអាចនាំ មកនូវបច្ច័យមួយចំនួន ដែលត្រូវរួមគ្នាគិតគូរ និង យកចិត្តទុកដាក់ផងដែរ ក្នុងនោះរួមមាន ការរិចរិលនៃប្រព័ន្ធអនុគ្រោះ និង ទីផ្សារពាណិជ្ជកម្ម; ការថមថយនូវជំនួយអភិវឌ្ឍន៍ផ្លូវការពីដៃគូ, ទាំងក្នុង ទម្រង់ជាជំនួយឥតសំណង និង ជាហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់; ភាពងាយរងគ្រោះទៅនឹងហានិភ័យពីកត្តាខាងក្រៅ; ភាពមានកម្រិតនៃលំហថវិកា, ក្នុងករណីមានភាពចាំបាច់ នៃតម្រូវការចំណាយអន្តរាគមន៍ ក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់ថវិការដ្ឋ; និង ភាពមានកម្រិតនៃសមត្ថភាពស្ថាប័ន, ទាំង ក្នុងវិស័យសាធារណៈ និង វិស័យឯកជន, ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និង និន្នាការ ថ្មី ។

លោកបានថ្លែងបន្តទៀតថា៖« កម្ពុជា ក៏ត្រូវបានបន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បងៗខាងក្រៅ ដែលពុំ ចំណុះនឹងការគ្រប់គ្រងរបស់ខ្លួនឡើយ, ក្នុងនោះ រួមមានការបន្តប្រឈមមុខខាង ភូមិសាស្ត្រនយោបាយ កាន់តែស្រួចស្រាល់; ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្តរជាតិ; ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ព័ត៌មាន និង បញ្ញាសប្បនិម្មិតកាន់តែខ្លាំងក្លា; ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម; ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និង តំបន់ ជាដៃគូ ពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា; ព្រមទាំង ផលវិបាកពីការប្រែប្រួលអាកាសធាតុ និង គ្រោះ ធម្មជាតិ ។ការណ៍នេះ តម្រូវឲ្យកម្ពុជា រៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ និង ផែនការសម្រាប់ ការអភិវឌ្ឍឲ្យបានច្បាស់លាស់, ត្រឹមត្រូវ និង គ្រប់ជ្រុងជ្រោយ »។ នេះបើយោងតាមលោកឧបនាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន។

រាជរដ្ឋាភិបាល បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៦% នៅ ឆ្នាំ ២០២៤ និង ត្រូវបានព្យាករថា នឹងបន្តកើនឡើង ក្នុងរង្វង់ប្រមាណ ៦,៣% នៅឆ្នាំ ២០២៥ នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


