Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​តែ​ឥណ្ឌា​ឡើង​ថ្លៃ  ខណៈ​បញ្ហា​​​ធាតុ​អាកាស​ធ្វើ​ឱ្យ​ទិន្នផល​​ធ្លាក់​ចុះ

បានផុស

នៅ

តម្លៃតែរបស់ប្រទេសឥណ្ឌាកំពុងកើនឡើងខ្ពស់​ ហើយ​រំពឹងថានឹងបន្ត​​ថ្លៃ​​ ​ ដោយសារតែ​រលកកំដៅ និងទឹកជំនន់ក្នុងអំឡុង​រដូវប្រមូលផល​ ធ្វើ​ឱ្យ​ទិន្នផលតែ​ពី​តំបន់ដាំ​សំខាន់ៗធ្លាក់​ចុះ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដែលបានចងក្រងដោយក្រុមប្រឹក្សាភិបាលតែ​ បាន​បង្ហាញ​ថា​ តម្លៃតែនៅ​សប្តាហ៍ចុងក្រោយនៃខែមិថុនា បានកើនឡើងជាមធ្យមដល់ ២១៧,៥៣ រ៉ូពី (២,៦១ ដុល្លារ​)/គីឡូក្រាម​ ដែល​ស្មើ​នឹង​ការ​កើន​ឡើង​ជិត​ ២០ ភាគរយ​ ធៀបនឹងឆ្នាំមុន។ ​

លោក​ Prabhat Bezboruah ដែលជាអ្នកដាំតែជើង​ចាស់​ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលតែរបស់ប្រទេសឥណ្ឌា បាននិយាយថា៖ «ព្រឹត្តិការណ៍​ធាតុ​អាកាស​ហួស​ហេតុ​ ​កំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតតែ»។ លើស​ពី​នេះ​ ​លោក​គូស​បញ្ជាក់​​ថា​ ផលិតកម្ម​តែ ក៏​បាន​​រងផលប៉ះពាល់ផង​ដែរ​​ដោយសារ​តែ​ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការហាមឃាត់ថ្នាំសំលាប់សត្វល្អិតចំនួន ២០ មុខ​ ។

ទិន្នផល​តែរបស់​ឥណ្ឌាក្នុងខែឧសភា បានធ្លាក់ចុះជាង ៣០ ភាគរយ​ មកត្រឹម ៩០,៩២ លាន​គីឡូក្រាម បើ​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំមុន​ ដែល​នេះ​​ជាកម្រិតទាបបំផុតសម្រាប់ខែឧសភា​ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយ​សារតែ​កំដៅខ្លាំងពេក និងភ្លៀងធ្លាក់​តិចតួច។

អស់​ពី​រលក​កំដៅ​​ ​ប្រជាជនជាង ២ លាននាក់នៅ​​រដ្ឋភាគឦសាន Assam ដែលរួម​ចំណែក​ជាងពាក់កណ្តាលនៃទិន្នផលតែ​របស់ប្រទេស​ឥណ្ឌា​ បានរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេធ្ងន់ធ្ងរ​នា​ខែកក្កដានេះ​។ កសិករដាំតែ​នៅ​ក្រុង​​ Jorhat បាននិយាយថា ​ទិន្នផល​តែមានភាពប្រសើរឡើង​នៅ​ខែមិថុនា ​​បន្ទាប់​ពី​​មាន​ភ្លៀង​ធ្លាក់​ក្រោយ​រលក​កំដៅ​វាយ​លុក​ ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​វិញ​នៅ​ខែ​កក្កដា​ ដោយ​សារ​តែ​ទឹក​ជំនន់​នៅ​តាម​ស្រុកជាច្រើននៃរដ្ឋ Assam ។ ​

លោក Bezboruah បាននិយាយថា ប្រទេសឥណ្ឌាផលិតតែចំនួន ១,៣៩៤ ប៊ីលាន​គីឡូក្រាម​ នៅ​ឆ្នាំ​ ២០២៣ ហើយ​ចំនួន​នេះ​រំពឹង​ថា​នឹង​អាច​ធ្លាក់​ចុះ​​ប្រហែល​ ១០០ លាន​គីឡូក្រាម​​ នៅ​ឆ្នាំ​ ២០២៤​។  ​

​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​តម្លៃ​តែ​ លេខាសមាគមពាណិជ្ជករតែ Calcutta ​នៅ​ក្រុង​ Kolkata លោក Kalyan Sundaram វិញ​ បាន​លើក​ឡើង​​ថា វា​បានចាប់ផ្តើម​តាំង​ពី​ខែ​មេសាមក​​ ពោល​គឺ​នៅ​ពេល​ដែល​រលកកំដៅបានកាត់បន្ថយ​ទិន្នផល​តែ​​ចំពេលមានតម្រូវការ​ខ្ពស់​។

ចំណែក​ឯ​ ពាណិជ្ជករ​នៅ​ក្រុង​ Kolkata ម្នាក់​ទៀត​ បាន​ប្រាប់​រ៉យទ័រ​ថា​ ​​ទិន្នផល​ទាប​ជំរុញឱ្យតម្លៃកើនឡើងខ្ពស់ ប៉ុន្តែ​កសិករ​ដាំ​ដុះ​ដែល​ខ្សោយផ្នែកហិរញ្ញវត្ថុ និងជំពាក់បំណុលគេ កំពុង​ត្រដាប​ត្រដួស​​លើ​ការ​ចរចាជាមួយអ្នកទិញ​សំខាន់​ៗ​ក្នុងខែដែល​ប្រមូលផល​បាន​ខ្ពស់​។ ​

លោក Bezboruah បាននិយាយថា តម្លៃតែ​ជាមធ្យមក្នុងឆ្នាំ ២០២៤​ អាចនឹងកើនឡើងពី ១៦-២០ ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​ ប៉ុន្តែការកើនឡើងនេះទំនងជាមិនកាត់បន្ថយការនាំចេញតែទេ ដោយសារតែអ្នកទិញជាច្រើន កំពុងជំរុញការទិញរបស់ខ្លួន​ក្រោយ​​ឥណ្ឌា​ហាមឃាត់ថ្នាំសំលាប់សត្វល្អិត។​

អ្នក​ខ្លះ​មើល​ឃើញ​ថា​ ការកើនឡើងតម្លៃ​តែ​បច្ចុប្បន្ន​ ​អាចជួយ​ដល់ឧស្សាហកម្មតែរបស់ឥណ្ឌាដែលដុន​ដាប​ ដោយសារ​តែ​កំណើន​ថ្លៃ​ដើម​ផលិត​​កម្មខ្ពស់​ ហើយ​​តម្លៃ​លក់ចេញ​កើន​តិច​តួច​ នា​ទសវត្សរ៍កន្លង​ទៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម