ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រធំពីរនៅភាគខាងត្បូងប្រទេសឥណ្ឌាសម្លាប់មនុស្សជិត៥០នាក់
ហេតុការណ៍ផ្ទុះ និងឆេះរោងចក្រធំៗចំនួនពីរដ៏សាហាវនៅភាគខាងត្បូងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៧នាក់និងរបួសជាង ៤០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី០១ខែកក្កដា។

ហេតុការណ៍ទីមួយគឺការផ្ទុះរោងចក្រគីមីគ្រប់គ្រងដោយក្រុមហ៊ុន Sigachi Industries នៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់ និង៣៤ នាក់ផ្សេងទៀតរងរបួស។
ឧបទ្ទវហេតុដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃចន្ទ ដែលមានកម្មករជាង ១៤០នាក់នៅក្នុងរោងចក្រ។ ប្រតិបត្តិការជួយសង្គ្រោះ បានបន្តរហូតដល់ថ្ងៃអង្គារ ខណៈមនុស្ស២៥នាក់ក្នុងចំណោមអ្នកស្លាប់មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។ មកដល់ពេលនេះ អាជ្ញាធរបានបើកការស៊ើបអង្កេត ដោយរដ្ឋាភិបាលឥណ្ឌាតែងតាំងគណៈកម្មាធិការ៥រូបដើម្បីស្វែងរកមូលហេតុដែលបណ្ដាលឲ្យមានសោកនាដកម្មនេះ។
ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការនៅរោងចក្ររយៈពេល៩០ ថ្ងៃ ដោយសារការខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរ។ ក្រុមហ៊ុន Sigachi Industries ដែលផលិតមីក្រូគ្រីស្តាល់សែលុយឡូស (MCC) សម្រាប់ប្រើក្នុងឱសថ គ្រឿងសម្អាង និងផលិតផលម្ហូបអាហារ បានរាយការណ៍ថា រោងចក្រនេះរួមចំណែកដល់សមត្ថភាពផលិតច្រើនជាងមួយភាគបួន។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៨% បន្ទាប់ពីឧប្បត្តិហេតុនេះភ្លាមៗផងដែរ។

ចំណែកនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀតកាលពីថ្ងៃអង្គារ អគ្គិភ័យមួយផ្សេងទៀតបានផ្ទុះឡើងនៅរោងចក្រផលិតកាំជ្រួចក្នុងទីក្រុង Sivakasi រដ្ឋ Tamil Nadu ដោយបានសម្លាប់មនុស្ស៨នាក់ និងរបួស៥នាក់។ ទីក្រុង Sivakasi ត្រូវបានគេស្គាល់ថាជាឧស្សាហកម្មកាំជ្រួចមានប្រវត្តិដ៏យូរលង់ណាស់មកហើយ និងតែងតែមានសោកនាដកម្មទាក់ទងនឹងអគ្គិភ័យស្រដៀងគ្នានេះ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុទាំងពីរនេះបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីស្តង់ដារសុវត្ថិភាពឧស្សាហកម្មនៅក្នុងមជ្ឈមណ្ឌលផលិតកម្មរបស់ប្រទេសឥណ្ឌា៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


