Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាលេង​ឈុត​ធំ ត្រៀម​លុយ​ជាង ១២​ពាន់​លាន​ដុល្លារ ទិញ​សព្វាវុធ​ការពារ​ជាតិ

បានផុស

នៅ

ក្រុមប្រឹក្សាលទ្ធកម្មការពារជាតិរបស់ឥណ្ឌា (DAC) បាន​អនុម័ត​គំនិតផ្តួចផ្តើមលទ្ធកម្មដ៏មានមហិច្ឆតាមួយ ក្នុង​តម្លៃសរុប​ប្រហែល ១២,៣១​ពាន់លានដុល្លារ។ នេះជាការជំរុញលទ្ធកម្មការពារជាតិដ៏ធំបំផុតមួយរបស់ប្រទេស​ឥណ្ឌា ដែលឆ្លុះបញ្ចាំងពីបំណង់​ធ្វើ​ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​​​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០២៥។

(រូបថត៖ WIKIMEDIA COMMONS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ការពារ​ជាតិ​ដ៏​ច្រើន​​សន្ធឹក​របស់​ឥណ្ឌា​នេះ នឹង​ផ្ដោត​សំខាន់​លើ៖

  • ការធ្វើ​ឲ្យ​ប្រសើរឡើងនៃកងទ័ព៖ ការ​ធ្វើ​ទំនើបកម្ម​​រថក្រោះ T-90, រថក្រោះប្រយុទ្ធថ្មើរជើង, និងប្រព័ន្ធកាំភ្លើងធំ ដូចជា ATAGS towed howitzer ដែល​ទាំង​អស់​នេះ​មាន​ខ្ទង់​ចំណាយ​​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ។ 
  • ការពង្រឹងកម្លាំងទ័ពអាកាស៖ យន្តហោះប្រកាសអាសន្ន ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងការបញ្ជាទិញ​យន្តហោះចម្បាំង Rafale ចំនួន ២៦​គ្រឿង ដែលមានតម្លៃ ៧,៤​ពាន់លានដុល្លារ ដើម្បីបន្ថែម​ពី​លើ​​កម្លាំងអាកាសដែលមានស្រាប់។
  • ការពង្រីកកងទ័ពជើងទឹក៖ យន្តហោះប្រឆាំងនាវាមុជទឹក និងនាវាល្បាតបន្ថែមដែលមានប្រភពមកពីផលិតកម្មក្នុងស្រុក។
  • ប្រព័ន្ធ​​មីស៊ីល​​កម្រិត​ខ្ពស់ យន្តហោះ​គ្មាន​មនុស្ស​បើក និង​បណ្តាញ​ឧបករណ៍​ចាប់​សញ្ញា​ក៏​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​កញ្ចប់​​ថវិកា​ការពារ​ជាតិ​នេះ​​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​ឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា «លទ្ធកម្មទាំងនេះនឹងផ្តល់នូវការចល័តកាន់តែខ្ពស់ ការការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរឡើង និងបង្កើនការត្រៀមខ្លួនប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម