ព័ត៌មានជាតិ
ស្ថាប័នរដ្ឋពីរចាប់ដៃគ្នាក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់ម្ចាស់សហគ្រាសនានា
ក្រសួងពាណិជ្ជកម្មរួមសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ជាពិសេសផ្តល់នូវសេវាហិរញ្ញវត្ថុដល់ម្ចាស់សហគ្រាស ឬអាជីវករឱ្យកាន់តែមានភាពងាយស្រួលនៅពេលដែលពួកគេធ្វើការចុះបញ្ជីឬប្រើសេវានានារបស់ក្រសួង។

កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី តឹក រ៉េតកំរ៉ង រដ្ឋលេខាធិកា នៃក្រសួងពាណិជ្ជកម្ម និង លោក កៅ ថាច អគ្គនាយក ARDB បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
បើយោងតាមក្រសួង៖« អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ»។

លោក កៅ ថាច អគ្គនាយកនៃ ARDB បានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា ជាមួយនឹងភាពជាដៃគូរនេះ យើងនឹងចូលរួមជំរុញការចុះបញ្ជីអាជីវកម្មនានាដែលអាចធានាលើទ្រព្យនានា និងមួយទៀតយើងនឹងចូលរួមគាំទ្រដល់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងទី៣ការប្រើប្រាស់សេវាធនាគារតាមរយៈQR កូដជាដើម។
លោកថា៖«ការសហការនេះគឺដើម្បីជួយក្រសួងក្នុងការអនុវត្តគម្រោងរួមសំដៅធ្វើយ៉ាងណាបង្ករភាពងាយស្រួលដល់បណ្តាប្រតិបត្តិករឬអាជីវករនានា»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


