Connect with us

ព័ត៌មានជាតិ

ស្តង់ពិព័រណ៍ម្ហូបអាហារត្រូពិចអន្តរជាតិហៃណានលើកទី៣ នឹងបញ្ចុះតម្លៃ ៥០% ដល់ពាណិជ្ជករកម្ពុជា

បានផុស

នៅ

គណៈកម្មការ រៀបចំពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ម្ហូបអាហារត្រូពិចអន្តរជាតិហៃណានលើកទី៣ ឆ្នាំ២០២៥ (The 3rd Hainan International Tropical Food Supply Chain Expo 2025)” នឹងបញ្ចុះតម្លៃស្តង់៥០% មក​ត្រឹម ៤៩០០RMB (ប្រហែល៦៨០ដុល្លារ) ក្នុង​មួយ​ស្តង់ (ទំហំ ៩ ម៉ែត្រការ៉េ) ដល់​ពាណិជ្ជករកម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​នៅ​ខេត្ត​ហៃណាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា គណៈកម្មការ​រៀបចំ​ពិព័រណ៍​ខេត្ត​ហៃណាន នឹងរៀបចំ “ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ម្ហូបអាហារត្រូពិចអន្តរជាតិហៃណានលើកទី៣ ឆ្នាំ២០២៥ (The 3rd Hainan International Tropical Food Supply Chain Expo 2025)” ដែលនឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី១៦-១៨ ខែតុលា ឆ្នាំ២០២៥ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិហៃណាន ទីក្រុងហៃណាន ខេត្ត​ហៃគូ ប្រទេសចិន។

ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​នេះ ផ្តោត​លើ​ពាណិជ្ជកម្ម​ម្ហូបអាហារ​ដែល​មានគុណភាពខ្ពស់ជា សាកល និង​ក្នុង​ស្រុក ផលិតផល និងបច្ចេកវិទ្យាថ្មីៗ និង​គ្រឿង​ផ្សំ​ម្ហូប​អាហារមកពីតំបន់ត្រូពិច។

ក្នុង​នោះ​ដែរ​គណៈកម្មការ រៀបចំពិព័រណ៍ខេត្តហៃណាននឹងបញ្ចុះតម្លៃស្តង់ ៥០% មកត្រឹម ៤៩០០RMB (ប្រហែល៦៨០ដុល្លារ) ក្នុងមួយ ស្តង់ (ទំហំ៩ម៉ែត្រការ៉េ) ជូនពាណិជ្ជករ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​នៅ​ខេត្ត​ហៃណាន។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល ពាណិជ្ជករ និង សាធារណជនទូទៅ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ក្នុងព្រឹត្តិការណ៍ខាងលើ សូមធ្វើការទំនាក់ទំនងបំពេញ បែបបទចូលរួម តាមរយៈ​នាយកដ្ឋាន​កិច្ចការពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម