Connect with us

សេដ្ឋកិច្ច

កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បាន​លើកទឹកចិត្តឱ្យ​ក្រុមហ៊ុន​កាតា​មួយ​នេះ​ បណ្តាក់ទុនលើផលិតផលកសិកម្ម​សក្តានុពល​សំខាន់​ៗ​របស់កម្ពុជា ដើម្បីបង្កើនការនាំចេញ ជាពិសេសទាញយកប្រយោជន៍វិស័យសក្តានុពលនៅកម្ពុជា

ការលើកឡើងនេះត្រូវបានលោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម​ ក្នុងជំនួប​ពិភាក្សាការងារជាមួយ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI MANSOUR HOLDING (AMH) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកបាន​លើក​ឡើងអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាតា និង​ការ​អភិវឌ្ឍគោលនយោបាយសម្រាប់ផលិតផលកសិកម្មសំខាន់ៗ ព្រមទាំង​កិច្ចសម្រួល​ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈ​ការផ្តល់​ការលើក​ទឹកចិត្ត​ផ្នែកពន្ធដារ​សម្រាប់​គម្រោង​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​ការរៀបចំ​ប្រព័ន្ធស្វ័យប្រវត្តកម្ម និងធ្វើសាមញ្ញកម្មនៃនីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងនាំចេញ។

ទន្ទឹមនឹងការចាប់អារម្មណ៍ខ្ពស់របស់ក្រុមហ៊ុន AMH ក្នុងការវិនិយោគនៅកម្ពុជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ ក៏​បានសំណូមពរឱ្យក្រុមហ៊ុន​វិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីបម្រើទីផ្សារក្នុងស្រុក និង​ធ្វើការនាំចេញ តាមរយៈការចាប់ដៃគូសហការជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក។

លោក​ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AMH ធ្វើការបណ្តាក់ទុនលើផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ និងទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំង​បន្តពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមវ័ន្ត ដែល​រួមមាន វិស័យថាមពល ទេសចរណ៍ និងហិរញវត្ថុ នៃប្រទេសកម្ពុជានិងកាតា ផងដែរ។

ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​លើផលិតផល​កសិកម្ម​សក្តានុពល​របស់កម្ពុជា រួមមាន អង្ករ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម ដែលជួយបង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសកាតា  និងប​ណ្តាប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម