សេដ្ឋកិច្ច
សហគមន៍កសិកម្មទុរេនបែកអន្លូង ចង់ប្រែក្លាយខ្លួនជា សហគមន៍កសិកម្មទំនើប
សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម ដែលមានសមាជិកចំនួន ៩៥គ្រួសារ និងមានផ្ទៃដីដាំដុះដំណាំទុរេនជិត ៥០០ហិកតា ចាប់អារម្មណ៍ចង់ប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំទុរេន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ដោយសារតែបងប្អូនទាំងអស់គ្នាគាត់មានចេតនារួមគ្នា ធ្វើជាសហគមន៍ដោសារទុរេនគឺជាប្រភេទដំណាំដែលចំណាយទុនខ្ពស់ ដូច្នេះទាមទារឱ្យមានការធានាពីទីផ្សារច្បាស់លាស់ទើបគាត់អាចធានាបានថា អ្វីដែលគាត់ដាំដុះនេះ គឺត្រូវបានស្រូបយកដោយទីផ្សារទាំងស្រុង បើមិនអញ្ចឹងទេ គាត់នឹងរងហានិភ័យទីផ្សារហើយ សហគមន៍កសិកម្មទុរេនបែកអន្លូង ដែលមានបងប្អូន ៩៥ គ្រួសារ បានរួមគ្នាធ្វើជាសហគមន៍កសិកម្ម ហើយគាត់ធ្វើការដាំដុះទុរេនចម្រុះ នៅលើផ្ទៃដីជិត ៥០០ ហិកតា ហើយពួកគាត់មានចេតនាចង់ប្រែក្លាយខ្លួន ពីសហគមន៍កសិកម្មធម្មតាឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្ដង»។
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់កម្ពុជាថ្មីថា ចម្ការក្នុងសមាជិកសហគមន៍មួយចំនួនអាចចាប់ផ្ដើមកាត់ប្រមូលផលបានជាបណ្ដើរៗ ដោយលក់រាយក្នុតម្លៃ ១ ម៉ឺន ៨ ពាន់រៀល ក្នុងមួយគីឡូក្រាម (លក់ចេញពីចម្ការ) ខណៈតម្លៃលក់បោះដុំចន្លោះពី ១ ៣០០០-១៥០០០ រៀល ក្នុងមួយគីឡូក្រាម។

លោក ហេង ឆេងលី ប្រាប់ថា បច្ចុប្បន្នភាគច្រើនឈ្មួញក្នុងស្រុកចូលទិញពីចម្ការ ទំនងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការនាំចូលផលិតផលដែលមានសារធាតុហាមឃាត់ ខណៈការទទួលទានផលិតផលនាំចូលក៏មានការកាត់បន្ថយ។
ម្យ៉ាងទៀត ចំណាត់ការរបស់រដ្ឋាភិបាលទប់ស្កាត់ការនាំចូលទុរេនដំណើរការល្អ ធ្វើឱ្យឈ្មួញពិបាកនាំចូលដែល ធ្វើឱ្យគាត់ងាកមកយកផលិតផលក្នុងស្រុកយកទៅលក់។
សហគមន៍ទុរេនបែកអន្លូង បន្តអំពាវនាវឱ្យអាជីវករបោះដុំលក់រាយ និងម្ចាស់ចម្ការទុរេន ត្រូវស្វែងយល់ និងដឹងពីប្រភពទុរេនឱ្យបានច្បាស់ដើម្បីសម្រេចចិត្តទិញ-លក់ និងរក្សាសុខមាលភាពរបស់ខ្លួន។
សហគមន៍ទុរេនបែកអន្លូង មានផ្ទៃដីដំណាំទុរេន ចំនួន៤៧២ហិចតា មានដើមទុរេនប្រមាណ ៦៦ ០០០ដើម និងកំពុងប្រមូលផលចំនួន២៧២ហិចតា ស្មើប្រមាណ៣៤,០០០ដើម ដែលគ្រោងផ្តល់ទិន្នផលផ្គត់ផ្គង់លើទីផ្សារចំនួន ២ ៣៦៦តោន។
យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


