ព័ត៌មានជាតិ
ម្ចាស់ចម្ការចំនួន ៣ នៅខេត្តពោធិ៍សាត់បានចុះបញ្ជីនាំចេញផ្លែទុរេនស្រស់ទៅចិន
ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា បានឱ្យដឹងថា នៅក្នុងខេត្តពោធិ៍សាត់ មានម្ចាស់ចម្ការចំនួន ៣ ដែលបានចុះបញ្ជីកសិកម្មល្អនៅក្រសួងកសិកម្មសម្រាប់ធ្វើការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបានលើកឡើងថា មកទល់ពេលបច្ចុប្បន្ន នៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់មានម្ចាស់ចម្ការចំនួន ៣ ដែលបានចុះបញ្ជីកសិកម្មល្អនៅក្រសួងកសិកម្មដើម្បីអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបាន ហើយជាក់ស្តែងសព្វថ្ងៃនេះ មានម្ចាស់ចម្ការចំនួន ១០ បន្ថែមទៀតផងដែរ ដែលគ្រោងចុះបញ្ជីចម្ការនៅក្រសួងកសិកម្ម។
ជុំវិញការប្រកាសរបស់ក្រសួង ពាក់ព័ន្ធការអនុញ្ញាតរបស់គយចិន ដែលសម្រេចឱ្យកម្ពុជាអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិននេះ លោក ហៃ ធូរ៉ា បានលើកឡើងថា តាមរយៈការប្រកាសឱ្យនាំចេញទៅកាន់ទីផ្សារចិននេះ គឺជារឿងល្អសម្រាប់ពលរដ្ឋ ព្រោះអាចជួយដោះស្រាយបញ្ហាការកត់ស្ទះកសិផលរបស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែង នៅពេលកសិករដាំដុះអាចមានទីផ្សារល្អ នាំចេញផ្ទាល់ទៅកាន់ប្រទេសចិន ព្រោះកន្លងមកនៅក្នុងខេត្តពោធិ៍សាត់ គឺនាំចេញតាមក្រុមហ៊ុនដែលពួកគេនិងនាំចេញបន្តទៅកាន់ទីផ្សារចិន ដូច្នេះប្រសិនយើងអាចនាំចេញផ្ទាល់ដោយខ្លួនឯងបាន វាគឺជារឿងល្អ។

លោក ក៏បានបញ្ជាក់ដែរថា ពាក់ព័ន្ធការនាំចេញនេះទៀតសោត ក្រសួង និងមន្ទីរកសិកម្ម ធ្វើការណែនាំទៅលើតែបច្ចេកទេសនៅក្នុងការដាំដុះ និងថែទាំតែប៉ុណ្ណោះ ដោយឡែកខាងទីផ្សារ គឺខាងក្រសួងពាណិជ្ជកម្មជាអ្នករៀបចំ។ ក្នុងនោះចំពោះកសិកម្ម គឺធ្វើយ៉ាងណាកុំឱ្យកសិករប្រើប្រាស់ថ្នាំ ឬជីលើសកម្រិត ប៉ុន្តែអនុវត្តតាមស្តង់ដារកសិកម្មល្អ ដើម្បីឱ្យគុណភាព សុវត្ថិភាព ស្របតាមតម្រូវការនាំចេញដែលបានកំណត់ដោយគយចិន។

កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ អគ្គរដ្ឋបាលគយចិន (GACC) អាចសម្រេចចជាផ្លូវការអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ក្នុងនោះ មានចម្ការទុរេនចំនួន ១២២ កន្លែង ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។ បន្ថែមពីនេះ ក៏នៅមានរោងចក្រវេចខ្ចប់ចំនួន ៣០ កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន៕
ដោយ៖ ឌិន ថារី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


