ព័ត៌មានអន្ដរជាតិ
តម្លៃផ្លែឈើវៀតណាម ទុរេន គូលេន សាវម៉ាវ ធ្លាក់ចុះខ្លាំង បង្កកង្វល់ដល់ពលរដ្ឋ
កាសែតវៀតណាម Viet Nam News បានរាយការណ៍កាលពីថ្ងៃពុធថា តម្លៃផ្លែឈើវៀតណាម ដូចជាទុរេន គូលេន និងសាវម៉ាវជាដើមនោះ បានធ្លាក់ចុះខ្លាំងទូទាំងប្រទេសដោយសារតែការផ្គត់ផ្គង់ច្រើន ប៉ុន្តែតម្រូវការទីផ្សារខ្សោយ ដែលបង្កជាកង្វល់សម្រាប់ពលរដ្ឋនៅរដូវប្រមូលផលធំឆ្នាំនេះ។

អាជីវករលក់ផ្លែឈើនៅផ្សារមួយកន្លែងក្នុងទីក្រុងហូជីមិញ បានប្រាប់ Viet Nam News ថា ទោះបីរដូវផ្លែគូលេនជិតចប់ទៅហើយក្ដី ការផ្គត់ផ្គង់នៅមានច្រើន ហើយតម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
អាជីវករដដែលបានឱ្យដឹងថា តម្លៃគូលេនឆ្នាំនេះ លក់បានត្រឹម ២៥ ០០០ ដុង (០,៩៥ ដុល្លារ)/គីឡូក្រាម ធៀបនឹងតម្លៃឆ្នាំមុន ប្រមាណ ៦០ ០០០ – ៧០ ០០០ ដុង (២,២៩-២,៦៧ ដុល្លារ)/គីឡូក្រាម។
ការធ្លាក់ចុះនៃតម្លៃគូលេនក្នុងស្ថានភាពដូចនេះ ក៏ត្រូវបានរាយការណ៍នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាមផងដែរ ដែលធ្វើឱ្យប្រាក់ចំណេញពីការលក់ផ្លែគូលេនរបស់អាជីវករ និងកសិករធ្លាក់ចុះខ្លាំង។

កាសែត Viet Nam News ក៏បានរាយការណ៍ទៀតថា តម្លៃទុរេនលក់រាយនៅទីក្រុងហូជីមិញ បានធ្លាក់ចុះប្រមាណពី ៣០-៣៥ ភាគរយ ធៀបនឹងឆ្នាំមុន។ ទុរេនប្រភេទ Ri6 លក់បានតម្លៃទាបពី ៤០ ០០០ – ៦៥ ០០០ ដុង/គីឡូក្រាម ខណៈទុរេនពូជថៃ លក់បានចន្លោះពី ៦៥ ០០០ – ៨០ ០០០ ដុង/គីឡូក្រាម។ តម្លៃទុរេននៅតំបន់ដីសណ្តទន្លេមេគង្គវិញ កាន់តែទាបជាងនេះទៀត។
តម្លៃផ្លែឈើវៀតណាមផ្សេងៗក៏ធ្លាក់ថ្លៃផងដែរ ដូចជាសាវម៉ាវ ប័រ និងក្រូច ដែលបង្កជាក្ដីបារម្ភសម្រាប់កសិករ។ សមាគមបន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ផ្លែឈើសំខាន់ៗដូចជា ទុរេន គូលេន និងសាវម៉ាវ មានរដូវល្អឆ្នាំនេះ ដោយផ្លែគូលេននៅវៀតណាម រំពឹងថាប្រមូលផលសរុបបានជាង ៣០០ ០០០ តោន ឆ្នាំនេះ។
សមាគមពន្យល់ថា ការធ្លាក់ចុះនៃតម្លៃ គឺដោយសារតែតម្រូវការក្នុងស្រុកធ្លាក់ចុះចំពេលដែលការផ្គត់ផ្គង់ច្រើន ហើយការនាំចេញក៏មិនសូវអំណោយផល ដោយសារតែកត្តាផ្សេងៗ រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យផ្លែទុរេននាំចូលរបស់ចិន និងការប្រកួតប្រជែងនៃផ្លែឈើត្រូពិកផ្សេងៗពីប្រទេសដទៃជាដើម៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


