ព័ត៌មានជាតិ
រយៈពេល ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប៊ូហ្វេទុរេន ម្ចាស់ចម្ការនីមួយៗ លក់ទុរេនបានជាង ៣២ តោន
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ឱ្យ«កម្ពុជាថ្មី» ដឹងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះថា ក្នុងរយៈពេល ៣ ថ្ងៃ នៃព្រឹត្តិការណ៍ប៊ូហ្វេទុរេនខេត្តបាត់ដំបង ម្ចាស់ចម្ការនីមួយៗ លក់ទុរេនបានជាង ៣២ តោន ដល់អ្នកចូលរួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជុំវិញព្រឹត្តិការណ៍ប៊ូហ្វេទុរេន និងការតាំងលក់ផលិតផលផ្លែឈើសំខាន់ៗនៅក្នុងខេត្តបាត់ដំបងនេះ លោក ឈឹម វជិរា បានគូសបញ្ជាក់ឱ្យដឹងថា សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ គឺអាចទទួលបានជោគជ័យយ៉ាងធំធេង និងមានការគាំទ្រយ៉ាងច្រើនកុះករពីភ្ញៀវទេសចរ។
ក្នុងនោះ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ មានម្ចាស់ចម្ការទុរេន ចំនួន ១៨ លក់ទុរេន ដល់ពលរដ្ឋបានប្រមាណ ៧,៣៥០ គីឡូក្រាម។ ដោយឡែក ថ្ងៃទី២ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា មានសហគមន៍កសិកម្ម និងម្ចាស់ចម្ការ សរុបចំនួន ១០ ម្ចាស់ លក់ទុរេនអស់ ១០,៥២០ គីឡូក្រាម។

សម្រាប់ ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្ម និងម្ចាស់កម្ការសរុបចំនួន ១២ ម្ចាស់ លក់ទុរេនអស់ ៩,៤៧០ គីឡូក្រាម បូករួមទាំងផ្គត់ផ្គង់ក្នុងស្តង់ ប៊ូហ្វេផងដែរ។
លោក ក៏បានឱ្យដឹងបន្ថែមថា ស្តង់សម្រាប់រៀបចំផ្លែឈើ និងផលិតផលទុរេននេះ មានស្តង់សរុបចំនួន ៣៣ ស្តង់ ក្នុងនោះ មានម្ចាស់ចម្ការទុរេន ប្រមាណជាង ២០ម្ចាស់ចម្ការ ក្រៅពីនេះ មានផលិតផលដូង ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ល្ហុង ម្ចាស់ជាដើម។

សូមជម្រាបថា ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ ប៊ូហ្វេទុរេន និងពិព័រណ៍ផ្លែឈើក្នុងខេត្តបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ទី១ ដើម្បីបង្ហាញថា ផ្លែឈើនៅក្នុងខេត្តបាត់ដំបង បានឈានចូលដល់រដូវប្រមូលផលហើយ ដែលមានទុរេន សាវម៉ាវ មង្ឃុត ក្រូចពោធិ៍សាត់ ផ្លែប័រ ជាដើម។ មិនតែប៉ុណ្ណោះ ព្រឹត្តិការនេះក៏នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសបង្កើនទំនុកចិត្តដល់ពលរដ្ឋក្នុងខេត្ត នៅក្នុងបរិភោគផលិតផលរបស់ខ្មែរដែលមានការទទួលខុសត្រូវពីអង្គភាពជំនាញក្រោមឱវាទរបស់ខេត្តបាត់ដំបង៕
ដោយ៖ ឌិន ថារី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


