Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន HF FRUIT ផ្ដើមនាំចេញទុរេនជើងដំបូងជាង ១០ តោនទៅចិន

បានផុស

នៅ

ក្រុមហ៊ុនវេចខ្ចប់ទុរេន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០​​២៥ បានចាប់ផ្ដើមនាំចេញទុរេនទូដំបូងប្រមាណជាង ១៧ តោន ទៅទីផ្សារប្រទេសចិន តាម​កំពង់​ផែក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញជើងដំបូងនេះ បានធ្វើឡើង បន្ទាប់ពី អគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី ០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោង​ចក្រ​វេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោល​ការណ៍​កសិកម្មល្អ (GAP) លក្ខខណ្ឌ​ភូត​គាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណី​អាហារ​របស់ប្រ​ទេសចិន។

បុគ្គលិកក្រុមហ៊ុន HF FRUIT កញ្ញា ទូច មុន្នីរស្មី បានឱ្យដឹងថា តាមផែនការក្រុមហ៊ុន គ្រោងនឹង​នាំចេញ​រាប់រយតោន នៅឆ្នាំនេះ ខណៈនេះជាជើងដំបូងដែលក្រុមហ៊ុន​ចាប់ផ្ដើមនាំ​ចេញទៅចិន។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់​កម្ពុ​ជាថ្មីថា អគ្គនាយកដ្ឋាន កសិ​កម្មនៃក្រសួងកសិកម្មជ្រើសរើស​យកចម្ការចំនួន ១០ ខណៈសហគមន៍របស់លោក​បាន​ស្នើចុះ​បញ្ជី​សម្រាប់​ការបញ្ជាក់វិញ្ញា​បនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។

លោក ហេង ឆេងលី បញ្ជាក់ថា ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀប​ចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។

បើតាម​លោក ឆេងលី ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់​តែ​ល្អ​សម្រាប់ទុរេន​យើង​​សម្រាប់កសិករគាត់មានជម្រើសច្រើន។

ក្រសួងកសិកម្មក៏អំពាវនាវឱ្យម្ចាស់ចម្ការទុរេន និងរោងចក្រវេចខ្ចប់ ត្រូវបន្តអនុវត្តឱ្យ​បានខ្ជាប់ខ្ជួន​តាម​លក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់ ដើម្បីធានានូវគុណភាព និងនិរន្តរភាព​នៃការនាំចេញ។

ក្រសួងកសិកម្មក៏បានជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណង​នាំ​ចេញ រួសរាន់​មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួល​បានការ​វាយ​តម្លៃ។

មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យ​នាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់​ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច។

យោងតាមក្រសួងកសិកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការនាំចេញ​ទុរេនរបស់កម្ពុជា​សម្រេចបានតែជាង ១,២ តោន ធ្លាក់ចុះសឹងតែ ១០០% បើធៀបនឹងរយៈ​ពេលដូច​គ្នា​កាល​ពីឆ្នាំមុន ចំនួនជាង ៦,២២ ពាន់​តោន​ ប៉ុន្តែកត្តាទីផ្សារ​ពុំមានបញ្ហាចោទ​នោះ​ឡើយ ដោយសារ​តែ​តម្រូវការក្នុងស្រុកខ្ពស់​។

លោក ហេង ឆេងលី បញ្ជាក់បន្ថែមថា ទោះការនាំចេញធ្លាក់ចុះ ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុកនៅ​តែ​ដំ​ណើរ​​ការ​ល្អ ជា​មួយ​តម្លៃមានស្ថិរភាព។

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី​ដាំដុះ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូល​ផល​​បាន ៥ ពាន់ហិកតា ដែលផ្ដល់​ទិន្នផល​ប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៦ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម