ព័ត៌មានអន្ដរជាតិ
ទេសចរអន្តរជាតិទៅថៃធ្លាក់ចុះ បង្កើនក្ដីបារម្ភវិបត្តិទេសចរណ៍
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការមកដល់នៃភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃ ចន្លោះពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២២ មិថុនា បានធ្លាក់ចុះ ៤,២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបញ្ហានេះកំពុងបង្កើនក្ដីបារម្ភពីវិបត្តិទេសចរណ៍ថៃ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ថៃបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិ ១៦,០៤ លាននាក់ ក្នុងអំឡុងពេលដែលបានលើកឡើងពីខាងដើម។ ក្នុងនោះ ភ្ញៀវពីម៉ាឡេស៊ីនាំមុខគេក្នុងចំនួន ២,១៩ លាននាក់ ហើយបន្ទាប់មកចិន ២,១៧ លាននាក់។
កាលពីខែមុន ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកត្រឹម ៣៧ លាននាក់ ពី ៣៨ លាននាក់ ក្នុងការព្យាករលើកមុន។ ថៃបានកត់ត្រាពីការមកដល់នៃភ្ញៀវច្រើនបំផុត ៤០ លាននាក់ ក្នុងឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិកូវីដ១៩។
ការបង្ហាញពីតួលេខនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសនេះ ធ្វើឡើងក្រោយប្រតិបត្តិករទេសចរណ៍ថ្មីៗនេះ បានសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់បន្ថែមលើលទ្ធភាពរដ្ឋប្រហារទម្លាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចេញពីតំណែងនាយករដ្ឋមន្រ្តីថៃ ជុំវិញព្យុះនយោបាយក្រោយបែកសារសម្លេងសន្ទនារវាងលោកស្រី និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពាក់ព័ន្ធនឹងភាពតានតឹងព្រំដែនរវាងប្រទេសទាំង២។

ក្រុមអ្នកជំនាញលើកឡើងថា អស្ថិរភាពនយោបាយក្នុងស្រុកថៃ កំពុងបន្ថែមបន្ទុកលើសេដ្ឋកិច្ច និងវិស័យជំរុញសេដ្ឋកិច្ចសំខាន់ៗ រួមទាំងទេសចរណ៍ ដែលទទួលរងនូវបញ្ហាជាច្រើនរួចមកហើយ។ ក្រុមអ្នកជំនាញយល់ឃើញថា ភាពតានតឹងជាមួយកម្ពុជា ជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជារបាយការណ៍ដែលថា ថៃជាប្រទេសឆ្លងកាត់សម្រាប់ឧក្រិដ្ឋកម្មឆ្លងដែនជួញដូរមនុស្ស គឺជាកត្តាសម្ពាធសំខាន់ៗ។
កន្លងមកទេសចរណ៍ថៃរងនូវកង្វល់ជាច្រើនដែលធ្វើឱ្យទេសចរអន្តរជាតិធ្លាក់ចុះ រួមទាំងកង្វល់សុវត្ថិភាពពាក់ព័ន្ធការជួញដូរមនុស្ស ជាពិសេសពីសំណាក់ភ្ញៀវចិន គ្រោះរញ្ជួយដី កម្សោយនៃការប្រកួតប្រជែងធៀបនឹងប្រទេសក្នុងតំបនដទៃ និងកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសទីផ្សារជាដើម៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


