សេដ្ឋកិច្ច
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ជាង ៣០ ពាន់លានដុល្លារ នៅឆមាសទី១
នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងប្រទេសកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបានជាង ៣០ ពាន់លានដុល្លារ កើនឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា បង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទឹកប្រាក់សរុប ៣០,៥៧ ពាន់លានដុល្លារ កើនឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញ ១៤,២៩ ពាន់លានដុល្លារ កើន ១៦,២% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៦,២៧ ពាន់លានដុល្លារ កើនឡើង ១៨%។
យោងតាមស្ថិតិខាងលើ ជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជារយៈពេល ៦ ខែ ឆ្នាំ២០២៥ មានឱនភាពប្រមាណ ១,៩៨ ពាន់លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានទាក់ទាញអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន ដែលធ្វើឱ្យការផលិតកែច្នៃនាំចេញកាន់តែច្រើន។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «ការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺសម្ដេចទំនាក់ទំនងពាណិជ្ជកម្មយ៉ាងសកម្ម ដើរទាក់ម៉ូយជាអន្តរជាតិសឹងគ្រប់ប្រទេសដែលគាត់ទៅ ធ្វើឱ្យការចាប់អារម្មណ៍គម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនដែលមានទេក្នុងប្រវត្តិសាស្ត្រ ឆ្នាំ ២០២៤ និង ២០២៥ មានកំណើនខ្ពស់ ដែលធ្វើឱ្យការផលិត កែច្នៃ និងនាំចូលវត្ថុធាតុដើម និងនាំចេញកើនឡើង»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០៨ ខែកក្កដាថា រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការនាំចេញផលិតផលកសិផលរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ខណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជសេរី ជាមួយប្រទេសមួយចំនួន និងបើកទីផ្សារផ្សេងៗទៀត ដើម្បីលក់ផលិតផលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនពឹងផ្អែកតែលើទំនិញសម្លៀកបំពាក់តែមួយនោះទេ ដើម្បីការពារផលប្រយោជន៍កម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។
ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


