ព័ត៌មានអន្ដរជាតិ
មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ
ដោយអាងលេសទេសចរបង្កភាពអាណាធិបតេយ្យនៅប្រាសាទតាមាន់ធំ មេភូមិភាគ២ថៃ Boonsin Padklang ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទនេះរយៈពេល៧ថ្ងៃ ទាំងដែលប្រាសាទគឺជារបស់ខ្មែរសោះ។

ការគំរាមដ៏ព្រហើនរបស់មេទ័ពរូបនេះ គឺបន្ទាប់ពីភូមិភាគ២ថៃ ចោទប្រកាន់មកកម្ពុជាទាំងមិនសមរម្យថា យុវជនខ្មែរមួយក្រុមបានបង្កឲ្យមានបញ្ហានៅតំបន់ប្រាសាទ ហើយបើកម្ពុជានៅតែអនុញ្ញាតឲ្យជនបង្ករឿងចូលទៅទីនោះទៀត ថៃនឹងបិទការចូលទស្សនាប្រាសាទនេះជាបណ្តោះអាសន្ន។
នេះគឺជាពាក្យសម្តីដ៏ព្រហើនរបស់មេទ័ពថៃ និងការនិយាយទាំងមិនចេះខ្មាសមាត់ ព្រោះតែតាមាន់ធំគឺជាប្រាសាទនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា រឿងអីថៃមានសិទ្ធិមកគំរាមដូច្នេះ។
សូម្បីមុននេះ មេទ័ពដែលពូកែក្អែងក្អាងរូបនេះក៏និយាយដោយមិនអៀនមាត់ដែរ ដោយអំពាវនាវឲ្យទេសចរទៅលេងប្រាសាទតាមាន់ធំ ត្រូវគោរពច្បាប់ថៃ ព្រមទាំងរក្សាសណ្តាប់ធ្នាប់និងកុំបង្ករឿងអ្វីឲ្យសោះ។

មិនត្រឹមប៉ុណ្ណឹង រូបគេថែមទាំងហ៊ានគំរាមទៀតថា បើទេសចរបង្កចលាចល មន្ត្រីខ្លួននឹងឆ្លើយតប រាប់ចាប់ពីការព្រមានទៅដល់ការចាត់វិធានការធ្ងន់ធ្ងរ បើចាំបាច់។
ម្យ៉ាង ពេលឃើញទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក ថៃបានយកលេសនេះ ដើម្បីពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ដោយខ្លាចទេសចរខ្មែរធ្វើសកម្មភាពមិនសមរម្យបង្កើនភាពតានតឹង។
វិធានការទាំងនោះមានដូចជាការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងរៀលរាល់ថ្ងៃ បំពាក់កាមេរ៉ាសុវត្ថិភាពនិងបង្ហោះដ្រូន និងការល្បាតនៅតាមភូមិ សាលារៀន មន្ទីរពេទ្យនិងអគាររដ្ឋាភិបាលនៅខេត្តចំនួន៤ជាប់ព្រំដែនកម្ពុជាដូចជា៖ Surin, Buri Ram, Si Sa Ket និង Ubon Ratchathani៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


