ព័ត៌មានជាតិ
កម្ពុជា ស្នើអឺរ៉ុបពង្រីកយុទ្ធសាស្ត្រគាំទ្របរិវត្តកម្មឧស្សាហកម្ម ខណៈខ្លួនត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោកហែម វណ្ណឌី បានស្នើឱ្យសហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ន និងកម្មវិធីអនាគតរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

សំណើរបស់លោកហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ក្នុងកិច្ចប្រជុំបច្ចេកទេសជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert នៅទីស្តីការក្រសួង។ លោករដ្ឋមន្រ្តីលើកឡើងថា ខណៈកម្ពុជាកំពុងធ្វើដំណើរឈានទៅមុខមួយជំហានម្តងៗ ដោយជំហានបន្ទាប់ នឹងផ្តោតលើការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃផលិតផលកសិកម្ម និងឧស្សាហូបនីយកម្ម មុននឹងឈានដល់ដំណាក់កាលកំណើនដែលផ្អែកលើសេវាកម្ម។”
លោកថា៖ “យើងខ្ញុំស្នើឱ្យ Team Europe មិនត្រឹមតែបន្តកម្មវិធីគាំទ្រដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែសូមពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ និងចំគន្លឹះនៃបញ្ហា – តើមានអ្វីផ្សេងទៀតដែលយើងត្រូវធ្វើនាពេលនេះ ដើម្បីឱ្យ ២០២៩ កម្ពុជាអាចសម្រេចជោគជ័យ»។
លោក ហែម វណ្ណឌី ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបគាំទ្រកម្ពុជាបន្ថែមក្នុងវិស័យដែលជាគន្លឹះសម្រាប់ឧស្សាហូបនីយកម្ម ពិសេសពាក់ព័ន្ធនឹងលក្ខណ្ឌតម្រូវទីផ្សារ និងបទប្បញ្ញត្តិបច្ចេកទេស ដោយផ្តោតលើកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញផលិតភាព ភាពប្រកួតប្រជែង និងសមត្ថភាពរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មធុនធំ។

យោងតាម MISTI គណៈប្រតិភូសហភាពអឺរ៉ុបបានជម្រាបជូនអំពីយុទ្ធសាស្ត្រអឺរ៉ុបរួម កម្មវិធី Global Gateway និងគំនិតផ្តួចផ្តើមអឺរ៉ុបរួម-ដំណាក់កាលទី២ (TEI 2) ដែលគ្រោងវិនិយោគប្រមាណ ៥០០ លានអឺរ៉ូ លើកម្មវិធីចំនួន ២៥ រហូតដល់ឆ្នាំ២០២៧។ គណៈប្រតិភូក៏បានរំលេចនូវគម្រោង និងសមិទ្ធផលជោគជ័យសំខាន់ៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

គម្រោងសំខាន់មួយរបស់ Team Europe ដែលត្រូវបានរំលេចជាសមិទ្ធផលជោគជ័យក្នុងកិច្ចប្រជុំនេះ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ក្រោមកម្មវិធី Global Gateway ដែលគាំទ្រដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជាមួយនឹងការវិនិយោគរួមរបស់សហភាពអឺរ៉ុបជាង ៦០០លានអឺរ៉ូ សម្រាប់ដំណាក់កាលទាំង៣ គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទ្វេដង ពី ០,៦ លាន ទៅ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយពង្រីក និងកែលម្អបណ្តាញប្រវែងជាង ៥.០០០ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារជាង ៥០០.០០០ តំណ រួមទាំងសម្រាប់តំបន់ឧស្សាហកម្ម៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


