Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ២,១៩ ពាន់លានដុល្លារ នៅក្នុងឆមាសទី១

បានផុស

នៅ

នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹក​ប្រាក់ជាង ២,១៩ ពាន់​លានដុល្លារ កើនឡើង ៦,៦% ធៀបនឹងរយៈពេលដូច្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា​នាំ​ចេញ​​ទៅថៃជាង ៤៤៨ លានដុល្លារ កើន ១,៩% ចំណែក​ឯថៃនាំទំនិញចូល​មកវិញ មានទំ​ហំ​​ទឹក​​ប្រាក់ ១,៧៤ ពាន់លានដុល្លារ កើន ៧,៩%។ នេះបើយោង​តាមអគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ​ការបិទ​ព្រំដែន​រវាងថៃ និងកម្ពុជា ​ខាតបង់​ផលប្រយោជន៍ទាំងសងខាង ​ដូចប្រមុខ​រដ្ឋាភិបាលបានអំពាវ​នាវថា ការប៉ះទង្គិចគ្នាតាមព្រំដែន សុំកុំពង្រីកទំនាស់ឱ្យ​រាល​ដាល​ធំដល់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​បិទ​ព្រំដែន​គោកទាំង​​អស់​ជា​មួយ​កម្ពុជា​ ជា​ឯកតោ​ភាគីរបស់ភាគីថៃ​ ​​បច្ចុប្បន្ន​នេះ សភាព​ការ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី ​បាន​បង្វែរ​ទិស​ការ​នាំ​ចូល​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​ដទៃ​ទៀត​​មក​កម្ពុជា​ទៅ​តាម​ផ្លូវ​ទឹក​វិញ លើក​លែង​តែ​ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃប៉ុណ្ណោះ។

លោក ប៉ែន សុវិជាតិ បាន​បញ្ជាក់​ថា៖ «សភាព​ការ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ទាំង​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី​បាន​បង្វែរ​ការ​នាំ​ចូល​ទៅ​តាម​ផ្លូវ​ទឹក​វិញ​ ពី​ព្រោះ​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃ​ទាំង​ស្រុង​ទៅ​លើ​​ប្រភេទ​ ប្រេង​ឥន្ធនៈ ឧស្ម័ន​ អគ្គិសនី និង​បន្លែ ផ្លែឈើ​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ឧបភោគ​បរិភោគ​ដទៃ​ទៀត នៅ​ដំណើរ​ការ​ជា​ធម្មតា ​គឺ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្ពោះ​មក​កម្ពុជា​តាម​កំពង់​ផែ​ក្រុង​ព្រះសីហនុ​»។

កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។

​យោងក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៤ វិនាទី មុន

ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ២,១៩ ពាន់លានដុល្លារ នៅក្នុងឆមាសទី១

ព័ត៌មានជាតិ២ នាទីutes មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ៤ នាទីutes មុន

បណ្ឌិត យង់ ពៅ ផ្តាំទៅពលរដ្ឋ កុំលក់របស់របរពីបុរាណទៅបរទេសអស់ពេក ទុកជាអត្តសញ្ញាណជាតិផង

ព័ត៌មានជាតិ៥ នាទីutes មុន

ទ័ពមួកខៀវ២៤៤រូប បញ្ចប់បេសកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាលដោយជោគជ័យ និងវិលមកដល់កម្ពុជាដោយសុវត្ថិភាព

កីឡា៩ នាទីutes មុន

ស្ទើរ​អ្នក​ប៉ះ​សេ ធ្វើ​ឲ្យ​កម្ពុជា ចាញ់ វៀតណាម ០-៣ បើក​ឆាកពាន SEA V. League

Sokha Hotels

ព័ត៌មានពេញនិយម