កូវីដ-១៩
ករណីឆ្លងថ្មីថ្ងៃនេះឥណ្ឌាជាប់កំណត់ត្រាទៀត សរុបអ្នកឆ្លងជាង១៨លាននាក់ហើយ
នៅប្រទេសឥណ្ឌា ករណីឆ្លងកូវីដ-១៩ថ្មីគិតត្រឹម២៤ម៉ោងចុងក្រោយ និងចេញទិន្នន័យនៅថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះ បានជាប់កំណត់ត្រាទៀតហើយទាំងករណីឆ្លងថ្មី និងករណីស្លាប់ថ្មី។

យោងតាមទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងថ្មីមាន ៣៧៩ ២៥៧ នាក់ ដែលបានធ្វើឲ្យករណីឆ្លងសរុបកើនឡើងដល់ជាង១៨.៣៨លាននាក់។
ដោយឡែកករណីស្លាប់ថ្មីមានចំនួន ៣ ៦៤៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យតួលេខអ្នកស្លាប់សរុបមានចំនួន ២០៤ ៨៣២ នាក់។
បើសរុបជាសកលវិញ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins University បង្ហាញថា សម្រាប់ករណីឆ្លងសរុបទូទាំងពិភពលោករហូតដល់ពេលនេះជិត ១៥០លាននាក់ ខណៈឆ្លងថ្មីប្រចាំថ្ងៃ៨០ម៉ឺននាក់ក្នុងមួយថ្ងៃ។
ចំណែកអ្នកស្លាប់ជាសកលវិញ សរុបជាង៣.១៥លាននាក់ ក្នុងនោះអ្នកស្លាប់ច្រើនជាងគេសហរដ្ឋអាមេរិកដែលមានចំនួនជាង៥៧ម៉ឺននាក់ និងប្រេស៊ីលលេខ២ដែលមានអ្នកស្លាប់៣៩៨ពាន់នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន