Connect with us

សន្តិសុខសង្គម

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤០៤២ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៨នាក់ ១-ឈ្មោះ FAN TUN ២-ឈ្មោះ WU KWOK HUNG ៣-ឈ្មោះ NG CHUN KEAN KENNY ៤-ឈ្មោះ TANG KING HIN ៥-ឈ្មោះ YANG GUI SHUN ៦-ឈ្មោះ LING JINGHUA ៧-ឈ្មោះ BU LONG និង៨-ឈ្មោះ ZHOU KAI ZHI និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធអនឡាញ (online scam)។

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង០០នាទី សមត្ថកិច្ចបង្រ្កាបនៅចំណុចអាគារDYVITHHOTEL ស្ថិតនៅលើផ្លូវលេខ ១០១១ ភូមិ ឧកញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីតុលាការបានពិនិត្យលើរបាយការណ៍របស់សមត្ថកិច្ច លទ្ធផលកោសលវិច័យបឋមលើកុំព្យូទ័រ ទូរសព្ទដៃ ព្រមទាំងពិនិត្យទៅលើភស្តុតាង នានាមួយចំនួនទៀត និងក្រោយពីបានសាកសួរយកចម្លើយជនសង្ស័យ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការឃើញថា ក្រុមជនសង្ស័យ ពិតជាបានប្រើប្រាស់កម្មវិធី online scam ដោយមានការផលិតវីដេអូ រូបភាពអាសអាភាស ដោយបង្កើតជា studio ក្លែងខ្លួនជាមន្រ្តីនគរបាល ប្រទេសចិនជំរិតគម្រាមទារប្រាក់ដោយក្លែងឯកសារផ្លូវច្បាប់, ឆបោក (ROMAN SCAM) បង្កើតគណនីបណ្តាញសង្គមក្លែងក្លាយលួងលោម ជនរងគ្រោះវេប្រាក់។

បច្ចុប្បន្នចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទទាំង៨នាក់ខាងលើជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ វិនាទី មុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បច្ចេកវិទ្យា១២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

Sokha Hotels

ព័ត៌មានពេញនិយម