Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា

បានផុស

នៅ

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស, កាលពីថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ខណៈពេលពួកគេសម្រុកចូលក្បួនដឹកជំនួយរបស់អង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BBC បានចុះផ្សាយដោយដកស្រង់ប្រភពពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ UN ថា ពលរដ្ឋប៉ាឡេស្ទីនស្រេកឃ្លានទាំងនោះ ស្ថិតក្រោមការបាញ់ប្រហារពេលពួកគេសម្រុកចូលក្បួនរថយន្តដឹកជំនួយដែលមានរថយន្ត២៥គ្រឿង បន្ទាប់ពីរថយន្តចូលមកពីខាងអ៊ីស្រាអែល។

យ៉ាងណាក្តី អ៊ីស្រាអែលបានបដិសេធដោយអះអាងថា ខ្លួនគ្រាន់តែបាញ់គំរាមប៉ុណ្ណោះ ហើយតួលេខមនុស្សស្លាប់ ក៏មិនច្រើនដល់ថ្នាក់ហ្នឹងដែរ។

(រូបថត៖ Reuters)

ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលត្រូវសម្លាប់ ខណៈពេលពួកគេរង់ចាំទទួលជំនួយមនុស្សធម៌នៅហ្គាហ្សា បានកើនឡើងគួរឲ្យកត់សម្គាល់ គិតចាប់តាំងពីខែឧសភាឆ្នាំ២០២៥មក។

យោងតាមរបាយការណ៍របស់ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥ មនុស្សចំនួន៨៧៥នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ខណៈពេលកំពុងព្យាយាមស្វែងរកអាហារ។

(រូបថត៖ Reuters)

ក្នុងចំណោមតួលេខនេះ មាន៦៧៤នាក់ ត្រូវបានសម្លាប់ក្បែរទីតាំងចែកចាយជំនួយដែលដំណើរការដោយអង្គការឯកជន Gaza Humanitarian Foundation (GHF) គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ចំណែក២០១នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅតាមផ្លូវឬក្បែរក្បួនរថយន្តដឹកជំនួយដែលដំណើរការដោយ UN ឬដៃគូរបស់ UN៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រាប់​ថា ចំណាប់ខ្មាំងនៅ​ហ្គាហ្សា ១០​នាក់ទៀតនឹងត្រូវបានដោះលែងឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម