កូវីដ-១៩
វេជ្ជបណ្ឌិតព្រមានការប្រើថ្នាំពេទ្យដោយខ្លួនឯងអាចនាំឱ្យអ្នកជំងឺកូវីដមានអាការកាន់តែធ្ងន់ធ្ងរ
វេជ្ជបណ្ឌិតជំនាញព្រមានថា ការប្រើថ្នាំពេទ្យដោយខ្លួនឯងអាចបង្កើនភាពធ្ងន់ធ្ងរចំពោះអ្នកជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយពីកាសែត INDIA TODAY កាលពីពេលថ្មីៗកន្លងទៅ។

វេជ្ជបណ្ឌិតមកពីវិទ្យាស្ថានស្រាវជ្រាវនិងអប់រំឱសថសាស្ត្រ Post Graduate ហៅកាត់ (PGIMER) នៅប្រទេសឥណ្ឌា បានព្រមានថា ការប្រើថ្នាំស្តេរ៉ូអ៊ីដ(steroids) និងថ្នាំអង់ទីប៊ីយោទិច(antibiotics) ដើម្បីប្រឆាំងវីរុស ដោយមិនពិគ្រោះយោបល់ជាមួយគ្រូពេទ្យអាចនាំឱ្យរោគសញ្ញាអ្នកជំងឺកូវីដ-១៩មានសភាពធ្ងន់ធ្ងរទ្វេរដង។

សាស្រ្តាចារ្យ GD Puri ប្រធានផ្នែកថ្នាំសន្លប់និងសេវាថែទាំ ក៏ជាព្រឹទ្ធបុរសនៅវិទ្យាស្ថាន PGIMER និយាយថា “ នៅពេលអ្នកជំងឺធ្វើតេស្តវិជ្ជមាន Covid-19 ពួកគេមានការភ័យខ្លាច ទើបចាប់ផ្តើមរត់ទៅរកថ្នាំដើម្បីកម្ចាត់វីរុសដោយខ្លួនឯង។”

ជាអកុសល ថ្នាំខ្លះមិនត្រឹមតែមិនអាចព្យាបាលនោះទេ នៅអាចបង្កឱ្យមានគ្រោះថ្នាក់ថែមទៀតផង។ ថ្នាំមួយចំនួនរួមមាន ថ្នាំស្តេរ៉ូអ៊ីដ ថ្នាំ Remdesivir ថ្នាំ Tocilizumab និងថ្នាំ Itolizumab ដែលកាលណាប្រើមិនត្រឹមត្រូវនឹងបង្កើនហានិភ័យខ្ពស់ ដោយអាចបណ្ដាលឱ្យភាពធ្ងន់ធ្ងរនៃអ្នកជំងឺកាន់តែមិនស្រួលខ្លាំងឡើង។

វេជ្ជបណ្ឌិតនៅវិទ្យាស្ថាន PGIMER បានណែនាំឱ្យប្រើថ្នាំស្តេរ៉ូអ៊ីដដោយមានការវិនិច្ឆ័យច្បាស់លាស់ ដែលស្ថិតក្រោមការត្រួតពិនិត្យពីអ្នកឯកទេសជាមុន ទើបផ្ដល់សុវត្ថិភាព។

ករណីសិក្សាមួយធ្វើឡើងដោយ PGIMER បានបង្ហាញថា អ្នកជំងឺជាច្រើនកំពុងចាក់និងលេបថ្នាំស្តេរ៉ូអ៊ីដដោយខ្លួនឯង ដែលនេះបណ្តាលឱ្យអាការកាន់តែយ៉ាប់។ មិនតែប៉ុណ្ណោះ ថ្នាំស្តេរ៉ូអ៊ីតអាចបង្កើនការចម្លងវីរុសក្នុងខ្លួនទៀតផង ហើយប្រសិនបើត្រូវបានប្រើនៅដំណាក់កាលឆ្លងដំបូង វាអាចបង្កើនរោគសញ្ញាធ្ងន់ធ្ងរ។

ចំណែកថ្នាំ Remdesivir ដែលធ្លាប់ប្រើក្នុងដំណាក់កាលនៃការចម្លងវីរុសដំបូងៗ ក៏មិនត្រូវបានលើកទឹកចិត្តឱ្យប្រើដោយខ្លួនឯងដែរ ជាពិសេសអ្នកជំងឺដែលមានបញ្ហាថ្លើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ India Today
ចុចអាន៖ ក្រៅពីវ៉ាក់សាំង ថ្នាំគ្រាប់៤ប្រភេទនេះ អាចជាអាវុធរបស់ពិភពលោកក្នុងសង្គ្រាមកម្ចាត់កូវីដ
ចុចអាន៖ ពិភពលោកមានសង្ឃឹមហើយ!ថ្នាំលេបប្រឆាំងកូវីដអាចមានប្រើប្រាស់នៅមុនដំណាច់ឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន