កូវីដ-១៩
ពិភពលោកមានសង្ឃឹមហើយ!ថ្នាំលេបប្រឆាំងកូវីដអាចមានប្រើប្រាស់នៅមុនដំណាច់ឆ្នាំនេះ
បច្ចុប្បន្នវ៉ាក់សាំងការពារជំងឺកូវីដ ១៩ កំពុងប្រើប្រាស់ស្ទើរតែពាសពេញពិភពលោក ខណៈក្ដីសង្ឃឹមមួយទៀតនោះ អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវផលិតថ្នាំគ្រាប់ប្រឆាំងវីរុសមួយនេះ ហើយក៏ស្ថិតក្នុងដំណាក់កាលសាកល្បងព្យាបាលជាច្រើនផងដែរ ។

ទន្ទឹមនោះក្រុមអ្នកជំនាញបាននិយាយថា កិច្ចប្រឹងប្រែងស្រាវជ្រាវបច្ចុប្បន្ននេះត្រូវផ្លាស់ប្ដូរ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍថ្នាំគ្រាប់ដែលអាចការពារកូវីដធ្ងន់ធ្ងរ ចំពោះអ្នកជំងឺទើបឆ្លងថ្មីៗ និងជួយពន្លឿនឲ្យឆាប់បានប្រើប្រាស់នៅមុនដំណាច់ឆ្នាំនេះ។
វេជ្ជបណ្ឌិត Rajesh Gandhi នាយកនៃសេវាព្យាបាលមេរោគអេដស៍នៅមន្ទីរពេទ្យទូទៅ នៃរដ្ឋ Massachusetts បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានសមាគមជំងឺឆ្លងនៃអាមេរិកថា” យើងត្រូវការថ្នាំដែលអាចជួយមនុស្សចេញពីមន្ទីរពេទ្យនិងពេលវេលាដើម្បីអភិវឌ្ឍវានាពេលបច្ចុប្បន្ននេះ ” ។ ថ្នាំប្រឆាំងវីរុសនឹងកំណត់វីរុស ដែលបណ្ដាលឲ្យមានជំងឺកូវីដក្នុងដំណាក់កាលសកម្មបំផុតរបស់វានៅក្នុងខ្លួនមនុស្ស មុនពេលមនុស្សវិវត្តជារោគសញ្ញាធ្ងន់ធ្ងរ។

លោកបានបន្ថែមថា “ វាជាតម្រូវការចាំបាច់សម្រាប់ថ្នាំប្រឆាំងវីរុស ដែលមានប្រសិទ្ធភាពបំផុត ” ។ អ្វីដែលយើងត្រូវការជាងអ្វីៗទាំងអស់នាពេលនេះ គឺថ្នាំលេប ដែលជាថ្នាំអាចការពារអ្នកដែលមានជំងឺពីកម្រិតស្រាលទៅមធ្យមមិនឲ្យឈឺកាន់តែច្រើនឡើងៗ ។
លោក Gandhi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍថ្នាំប្រភេទនេះ ហើយមានក្ដីសង្ឃឹមថា អាចមានមុនពេលដំណាច់ឆ្នាំ ២០២១ ។
ថ្នាំប្រឆាំងវីរុសដែលបានលើកឡើងដោយលោក Gandhi កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer ។ ថ្នាំប្រឆាំងវីរុសនេះហៅថា PF-07321332 ជាប្រភេទថ្នាំ Protease Inhibitor ជួយទប់ស្កាត់ការផលិតអង់ស៊ីមទ្វេគុណនៅក្នុងរាងកាយ និងរារាំងវីរុសពីការចម្លងនៅខាងក្នុងកោសិកា។ ការព្យាបាលបែបនេះដូចដែលប្រើសម្រាប់ព្យាបាលមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ C ។

លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីដើមសប្ដាហ៍នេះថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើការនាំយកថ្នាំលេប ទៅកាន់ទីផ្សារនៅចុងឆ្នាំនេះហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ប្រភព៖ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ
ចុចអាន៖ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


