កូវីដ-១៩
ក្រៅពីវ៉ាក់សាំង ថ្នាំគ្រាប់៤ប្រភេទនេះ អាចជាអាវុធរបស់ពិភពលោកក្នុងការកម្ចាត់កូវីដ
ក្រុមហ៊ុនផលិតឱសថធំៗ បានបង្ហាញក្ដីសង្ឃឹមដល់ពិភពលោកនូវការបង្កើតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ្ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកជំងឺព្យាបាលនៅតាមផ្ទះ។ ក្នុងនោះមានថ្នាំគ្រាប់ខ្លះជាការផលិតថ្មី និងខ្លះទៀតជាថ្នាំដែលធ្លាប់បានដាក់ឱ្យប្រើប្រាស់ជាយូរហើយ ហើយពេលនេះថ្នាំទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនិងពិសោធន៍។
តើមកទល់បច្ចុប្បន្ន ក្រៅពីវ៉ាក់សាំង តើមានថ្នាំគ្រាប់ប៉ុន្មានប្រភេទហើយដែលអ្នកជំនាញកំពុងសិក្សានិងស្នើឱ្យប្រើប្រាស់?
១. ថ្នាំ PF-07321332

PF-07321332 ជាថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុន Pfizer ហើយពេលនេះក្រុមហ៊ុនកំពុងសាកល្បងវាទៅលើអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប។ Pfizer អាចចាប់ផ្តើមផលិតថ្នាំបង្ការកូវីដ-១៩មួយប្រភទនេះ នៅត្រឹមចុងឆ្នាំ២០២១ ប្រសិនការពិសោធន៍ទទួលជោគជ័យ។
អ្នកផលិតវ៉ាក់សាំងសង្ឃឹមថា ថ្នាំ PF-07321332 នឹងការពារអ្នកជំងឺកូវីដកុំឱ្យវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ក៏ដូចជាការពារវីរុសបំប្លែងខ្លួនប្រភេទថ្មីផងដែរ។
២. ថ្នាំ Molnupiravir
ថ្នាំ Molnupiravir សម្រាប់ប្រើព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩មួយប្រភេទនេះ កំពុងស្ថិតក្នុងដំណាក់សាកល្បងកាលទី ៣ ដែលធ្វើឡើងដោយក្រុមហ៊ុន Natco Pharma Limited របស់ឥណ្ឌា។ ពេលនេះក្រុមហ៊ុនកំពុងដាក់ពាក្យស្នើសុំទៅអង្គការត្រួតពិនិត្យស្តង់ដារឱសថថ្នាក់កណ្តាល (CDSCO) ដើម្បីអនុម័តលើការធ្វើតេស្តរបស់ខ្លួន។
បើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Natco និយាយថា ថ្នាំ Molnupiravir មិនត្រឹមតែមានសមត្ថភាពប្រឆាំងនឹងជំងឺផ្តាសាយប៉ុណ្ណោះទេ តែវាអាចទប់ស្កាត់វីរុស SARS-CoV-2 យ៉ាងមានប្រសិទ្ធភាពផងដែរ។
៣. ថ្នាំ Baricitinib

កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលជប៉ុន បានយល់ព្រមឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃឈ្មោះ Baricitinib ដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន។
ថ្នាំគ្រាប់ Baricitinib ត្រូវបានអះអាងថា អាចព្យាបាលអ្នកជំងឺកូវីដដែលមានរោគសញ្ញាកម្រិតមធ្យមនិងអ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការអុកស៊ីសែនឱ្យមានអាការធូរស្រាលឡើងបាន ប៉ុន្តែវាត្រូវផ្សំជាមួយថ្នាំ Remdesivir។
៤. ថ្នាំ Avigan ឬ Favipiravir

Avigan ឬ Favipiravir ជាថ្នាំគ្រាប់ធ្លាប់បានប្រើប្រាស់រួចមកហើយនាពេលកន្លងមក ហើយបច្ចុប្បន្នវាត្រូវបានក្រុមហ៊ុន Fujifilm របស់ជប៉ុន កំពុងធ្វើតេស្តនៅដំណាក់កាលចុងក្រោយ។
ថ្នាំនេះត្រូវបានក្រុមហ៊ុន Fujifilm Holdings Corp អះអាងថា អាចព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមផ្ទះដែលមានអាយុលើសពី ៥០ ឆ្នាំ និងអ្នកដែលមានហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ Favipiravir ក៏ត្រូវបានអង់គ្លេសធ្វើការសាកល្បងនៅដំណាក់កាលដំបូង ហើយអ្នកវិទ្យាសាស្ត្រអះអាងថា វាមានសក្តានុពលក្នុងការសម្លាប់មេរោគ SARS-CoV-2 ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ថ្នាំគ្រាប់មួយប្រភេទទៀត ក្រុមហ៊ុនឱសថរបស់ឥណ្ឌាអះអាងថាអាចជួយព្យាបាលអ្នកជំងឺកូវីដ
ចុចអាន៖ ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


