Connect with us

កូវីដ-១៩

ឥណ្ឌា ក្លាយជាប្រទេសទី៣លើលោក មានអ្នកស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់

បានផុស

នៅ

ឥណ្ឌា បានក្លាយជាប្រទេសទី៣នៅលើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើស ៣០ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។

រឿងនេះបានកើតឡើង ស្របពេលដែលឥណ្ឌា កំពុងតែប្រយុទ្ធជាមួយរលកកូវីដទី២ដ៏សាហាវ ដែលបច្ចុប្បន្នកំពុងវាយប្រហារតំបន់ជនបទក្រីក្រ។ 

នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍អំពីអ្នកស្លាប់ដោយសារកូវីដ ចំនួន ៤,៤៥៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០៣.៧២០នាក់។

India marks 300,000 Covid-19 deaths as pandemic rages

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ ប្រចាំថ្ងៃ ក៏មាន ២២២,៣១៥ករណីផងដែរ ដែលនាំឲ្យករណីសរុបកើនដល់ ២៦.៧៥ លានករណី។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿថា ចំនួនពិតប្រាកដគឺខ្ពស់ជាងតួលេខនេះឆ្ងាយណាស់ ជាពិសេសនៅពេលដែលជំងឺនេះ រាលដាលទៅដល់តំបន់ជនបទ ដែលជាកន្លែងមានប្រជាជនរស់នៅច្រើននិងប្រព័ន្ធសុខាភិបាលអន់ខ្សោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ទោះមួយថ្ងៃឆ្លងជាង១ពាន់ករណី ទីក្រុង ញូវ ដែលី ប្រកាសចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៤ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម