ជីវិតកម្សាន្ដ
ស្អែកនេះ ដេននី ក្វាន់ ជួបពិភាក្សាជាមួយមេធាវីលើបណ្ដឹងប្រឆាំងម្ចាស់សណ្ឋាគារ ព្រោះតែសំណង ១ ម៉ឺនដុល្លារជារឿងអយុត្តិធម៌
តារាសម្ដែងកញ្ញា ដេននី ក្វាន់ បានថ្លែង ប្រាប់កម្ពុជាថ្មីតាមរយ:ការឆ្លើយឆ្លងហ្វេសប៊ុកថានៅថ្ងៃទី ២៧ ខែ ឧសភា ស្អែកនេះនាងនិងជួបពិភាក្សាជាមួយមេធាវីដើម្បីរកនីតិវិធីឬច្រកចេញថ្មី លើបណ្ដឹងប្រឆាំងនឹងម្ចាស់សណ្ឋាគារមួយនៅក្រុងព្រះសីហនុ ដែលបានបង្កប់កាមេរ៉ា ថតសកម្មភាពនាងនៅក្នុងបន្ទប់គេង។

តារាសម្ដែងស្រីរូបស្រស់កញ្ញា ដេននី ក្វាន់ បានលើកឡើងបែបនេះថា ” កិត្តិយសខ្ញុំសំខាន់ណាស់ ត្រឹមសំណង ១ ម៉ឺនដុល្លារជារឿងអយុត្តិធម៌បំផុត ដូច្នេះត្រូវតែមានដំណោះស្រាយថ្មីឬសំណងដែលសមស្របមួយសម្រាប់ខ្ញុំដែលមនុស្សស្រីជនរងគ្រោះ”។
កញ្ញា ដេននី ក្វាន់បន្តថា ចំពោះការ ជួបពិភាក្សាជាមួយមេធាវីជាថ្មីនេះ គឺបន្ទាប់តុលាការចេញដីកាបង្គាប់ឲ្យចុងចោទបង់ប្រាក់សងជំងឺចិត្តត្រឹមតែចំនួន ១ ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែនាងមិនព្រមទទួលយក ដោយនៅក្នុងពាក្យបណ្ដឹងរបស់នាងបានប្ដឹងទាមទារសំណងចំនួន១០ម៉ឺនដុល្លារ ហើយសូមឲ្យផ្ដន្ទាទោសអ្នកប្រព្រឹត្តិតាមផ្លូវច្បាប់។


ដេននី ក្វាន់ បានបញ្ជាក់ថានៅថ្ងៃកើតហេតុនោះទាំង៣បន្ទប់ដែលជួលគេងគឺមានបន្ទប់នាង, បន្ទប់ប្អូននិងបន្ទប់តៃកុងឡាន សុទ្ធតែរកឃើញមានបង្កប់កាមេរ៉ាទាំងអស់។ នាងសង្ឃឹមថាច្បាប់នឹងមានយុត្តិធម៌សម្រាប់ជនរងគ្រោះដូចជារូបនាងផ្ទាល់នេះដែរ។
តារាស្រី ដេននី ក្វាន់ បន្តទៀតថា ពេញមួយយប់គឺនៅក្នុងបន្ទប់គេងនោះនាងប្រលែងខ្លួនទាំងអស់ ព្រោះដោយគិតថាវាមានសុវត្ថិភាពសម្រាប់យើង ប៉ុន្តែម្ចាស់សណ្ឋាគារបានរំលោភសិទ្ធឯកជននាងយ៉ាងធ្ងន់ធ្ងរ ដោយហេតុថាសកម្មភាពអាក្រាតកាយរបស់នាងទាំងអស់ត្រូវបានចាប់យកដោយកាមេរ៉ាដែលបានដាក់បង្កប់នៅក្នុងបន្ទប់សណ្ឋាគារ។
សូមបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ នៅ ថ្ងៃ ទី ២៥ ខែ ឧសភា ម្សិលមិញបាន ទម្លាយនូវរឿងម្ចាស់សណ្ឋាគារមួយ នៅ កំពង់សោម ឈ្មោះ Gold Sea Hotel លួចបង្កប់ Camera ក្នុងបន្ទប់គេងរបស់នាងនិងបន្ទប់ផ្សេងៗទៀតអំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែ តុលា ឆ្នាំ ២០២០។
តារាស្រី កញ្ញា ដេន នី ក្វាន់ បានបញ្ជាក់ថានាងទ្រាំមិនឡាយជាសាធារណៈទេ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផលនាងទទួលបានសំណងជាលុយត្រឹម ១ ម៉ឺនដុល្លារប៉ុណ្ណោះ។ នេះជារឿងអយុត្តិធម៌ណាស់សម្រាប់កិត្តិយសនាងជាជនរងគ្រោះ។


ជុំវិញរឿងរ៉ាវនេះដែរស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី ២៥ ខែ ឧសភា ថាករណីនេះគឺជាសំណុំរឿងចាស់តាំងពីខែ តុលា ឆ្នាំ ២០២០ ដែលតុលាការបានសម្រេចក្តីរួច ហើយខណៈដែលជន ដែលពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕
អត្ថបទ៖ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ