ជីវិតកម្សាន្ដ
វណ្ណា ស័ក្តិ ៖ សេចក្តីសុខខ្ញុំគឺមានអ្នកម៉ែនៅក្បែរ
តារាចម្រៀងលោក វណ្ណា ស័ក្តិ ទោះបីខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយពិតមែនតែលោកនូវបង្ហាញក្តីបារម្ភមួយទៀត គឺស្ថានភាពជំងឺអ្នកម្តាយជាទីស្រលាញ់ (លោកយាយ ណយ សំណាង) ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាមិញបើតាមការបញ្ជាក់របស់លោក វណ្ណា ស័ក្តិ ធ្លាប់បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាពនេះលោកពិតជាត្រេកអរណាស់ ដែលខ្លួនបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ ប៉ុន្តែរឿងដែលបារម្ភគឺ អ្នកម្តាយមិនទាន់អាចវិលទៅរកភាពដើម ដែលត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះវិញទេ ហេតុនេះទើបលោកសុំគ្រូពេទ្យ ដើម្បីបានបន្តស្នាក់នៅមើលថែម្តាយសិន។


ដោយឡែកបន្ទាប់ពីមានការលើកឡើងខាងលើនេះលោក វណ្ណា ស័ក្តិ បានរៀបរាប់ម្សិលមិញថា សូមម៉ាក់ជាសះស្បើយឆាប់ណាកូនចង់ទៅផ្ទះវិញ អង្គុយជួយធ្វើម្ហូបម៉ាក់ទៀត ហើយកូនចង់ញាំម្ហូបស្នាដៃម៉ាក់ចម្អិនផ្ទាល់ដៃ ព្រោះខានញាំម្ហូបស្នាដៃម៉ាក់យូរហើយ។


បន្ថែមពីលើនេះ តារាចម្រៀងប្រុសលោក វណ្ណា ស័ក្តិ ក៏បានលើកឡើងដែរថា”សម្រាប់សេចក្តីសុខខ្ញុំ គឺមានអ្នកម៉ែនៅក្បែរ”។ តាមរយៈនេះមានអ្នកគាំទ្រនិងមហាជនជាច្រើនបានជូនពរលោកយាយ ណយ សំណាង ឆាប់ជាជំងឺកូវីដ-១៩នឹងវិលត្រឡប់មកផ្ទះវិញឆាប់ៗផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ខំរក្សាទុកជិត២០ឆ្នាំ ! វី ជីវ័ន្ត សម្រេចចិត្តកាត់សក់សំពោងចោលព្រោះតែហេតុផលនេះ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ