ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និងសមិទ្ធផលនានា នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តចំប៉ាចារ៍ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងប្រជាពលរដ្ឋនៅក្នុងភូមិសំពៅលូន សរុបប្រមាណ ៧៧០ អង្គ-នាក់។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវគារវៈកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។ ថ្លែងទៅកាន់អង្គពិធីអំពីរបាយការណ៍សង្ខេប លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងអនេកចំពោះគំរូវីរៈភាព ដឹកនាំប្រកបដោយទឹកចិត្តសប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងដំបូន្មានដ៏ពិសិដ្ឋ ដល់ថ្នាក់ដឹកនាំខេត្តក្នុងការបន្តអភិវឌ្ឍខេត្តកំពង់ស្ពឺឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបង្កើតសមិទ្ធផលនានាដែលនឹងបម្រើដល់តម្រូវការប្រជាជន។

ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួមជាមួយព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ មន្ត្រីរាជការ លោកតា លោកយាយ អ៊ំ ពូមីង ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍។

ឯកឧត្តមបានបន្តថា តាមរយៈរបាយការណ៍សង្ខេបរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នៅក្នុងស្រុកគងពិសីនេះ រោងចក្រសហគ្រាសបានកើនឡើងជាបន្តបន្ទាប់ ហើយក៏នឹងទទួលបានការវិនិយោគបន្ថែមទៀត។ ការវិនិយោគទាំងនេះ នឹងនាំឲ្យមានឱកាសការងារជាបន្តបន្ទាប់ដល់អ្នកកំពង់ស្ពឺដែលនឹងជំរុញដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

គួរបញ្ជាក់ផងដែរ សមិទ្ធផលវត្តចំប៉ាចារ៍ រួមមាន សាលាបាលី ទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ កម្ពស់ ០២ជាន់ ព្រះពុទ្ធបដិមាឱ្យអភ័យសត្វ ០១ព្រះអង្គ សាលាទទួលភ្ញៀវ ១ខ្នង ខ្លោងទ្វារ២ របងវត្តប្រវែង ៤០៦ម៉ែត្រ ស្មើនឹង ១៥ប្រឡោះ ផ្លូវបេតុងចំនួន ២ខ្សែ ស្ពានបេតុង១ និងសមិទ្ធផលនានា បានចំណាយអស់ទឹកប្រាក់សរុបចំនួន ៦៩,៣១២,៥០០រៀល និងប្រាក់ដុល្លារ ៣៧១,០៥០ដុល្លារអាមេរិក៕












-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


