Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងល្បីឈ្មោះបោះសំឡេងទសវត្សរ៍៩០ ៣ដួង នៅតែឈរលើតំណែងរាជិនីសំឡេងផ្អែម ក្នុងចិត្តអ្នកគាំទ្រ

បានផុស

នៅ

ទោះប្រឡូកសិល្បៈច្រើនឆ្នាំហើយក៏ដោយ តែតារាចម្រៀងស្រីជើងចាស់ ៣ដួង ដែលរួមមាន អ្នកស្រី ហុឹម សុីវន អ្នកស្រី សួន ចន្ថា និងអ្នកស្រី ម៉េង កែវ ពេជ្ជតា នៅតែមានវត្តមានតាមកម្មវិធីនានា ទាំងកម្មវិធីថ្នាក់ជាតិ តាមឆាកប្រគុំតន្ត្រី ក៏ដូចជាក្នុងកម្មវិធីមង្គល ឬតាមភោជនីយដ្ឋាននៅឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ដោយសារតែសំនៀងផ្អែមក្រអួនក្រអៅ តារាចម្រៀងស្រីល្បីឈ្មោះបោះសំឡេងទាំង ៣ដួងនេះ ក៏ត្រូវបានមហាជនចាត់ទុកជារាជនីសំឡេង ដែលមានសំនៀងពិរោះមិនប្រែប្រួល និងមិនទាន់មានអ្នកជំនួសបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. អ្នកស្រី ហុឹម សុីវន
អ្នកស្រី ហុឹម សុីវន ជាតារាចម្រៀងជើងចាស់មួយរូប ដែលឈរជើងលើវិថីសិល្បៈប្រមាណជាជាង ៣០ឆ្នាំទៅហើយ ថែមទាំងមានចំណេះជំនាញខាងតន្ត្រី ពីសាលាភូមិន្ទវិចិត្រសិល្បៈថែមទៀតផង។ បើនិយាយពីការប្រឡូកចូលក្នុងវិថីសិល្បៈ អ្នកស្រី ហុឹម សុីវន បានបោះជំហានចូលវិស័យមួយនេះ មុនទសវត្សរ៍៩០ បន្តិច តែចាប់ផ្តើមសាងភាពល្បីល្បាញខ្លាំងបំផុត គឺអំឡុងទសវត្សរ៍៩០ និងធ្លាប់ចាប់ដៃគូចម្រៀង ជាមួយតារាចម្រៀងប្រុសល្បីឈ្មោះ ២រូប គឺឧកញ៉ាព្រាប សុវត្ថិ និង ណយ វ៉ាន់ណែត ផងដែរ។

តាមរយៈចម្រៀងបែបប្រជាប្រិយ និងប្រពៃណី អ្នកស្រី ហុឹម សុីវន បានកសាងកេរ្តិ៍ឈ្មោះល្បីសុះសាយពេញផ្ទៃប្រទេស ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ន អ្នកស្រីនៅតែមមារញឹកនឹងការងារសិល្បៈនៅឡើយ ចម្រៀងនៅតាមពិធីមង្គលការ ឬកម្មវិធីនានា។

២. អ្នកស្រី សួន ចន្ថា
អ្នកស្រី សួន ចន្ថា ឈ្មោះពិត សុិន សុវណ្ណចន្ថា បានចាប់អាជីពសិល្បៈតាំងពីឆ្នាំ១៩៩៤ បន្ទាប់ពីជាប់ជយលាភីលេខ១ ក្នុងកម្មវិធីប្រលងចម្រៀងនៅបាត់ដំបង អំឡុងឆ្នាំ១៩៩១ ។ ក្រោយប្រឡងជាប់ជយលាភីខេត្តមិនបានប៉ុន្មាន អ្នកស្រីបានបោះជំហានប្រឡូកវិស័យចម្រៀង ហើយគ្រាន់តែឈានជើងចូលសិល្បៈភ្លាម តារាចម្រៀងជើងចាស់រូបនេះ ក៏ត្រូវបានគេស្គាល់និងល្បីឈ្មោះ ដោយសារតែផ្ទុះការគាំទ្រខ្លាំងជាមួយបទដំបូងបង្អស់ គឺបទ “ចង្វាក់មីហ្គាឌិន” និងបានផ្លាស់ទ្រនំផលិតកម្មជាបន្តបន្ទាប់ ជាមួយនឹងអាជីពចម្រៀងដ៏ពេញលេញ។ ក្រោយមក អំឡុងឆ្នាំ១៩៩៨ អ្នកស្រីក៏សាងភាពល្បីលាញថែមទៀត និងមានការស្គាល់កាន់តែច្រើន តាមរយៈបទ “កាមទេពស្នេហ៍” ដែលជាស្នាដៃនិពន្ធរបស់លោក ហ្វៃ សំអាង ចម្រៀងដែលដាក់បញ្ចូលក្នុងភាពយន្តចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍។

បើគិតមកដល់ពេលនេះ អ្នកស្រី សួន ​ចន្ថា ប្រឡូកសិល្បៈ ៣០ឆ្នាំហើយ និងកំពុងបន្តអាជីពមួយនេះតាមកម្មវិធីមង្គលការ ឬភោជនីយដ្ឋាននៅឡើយ ដើម្បីផ្គត់ផ្គង់គ្រួសារ ខណៈស្វាមីរបស់អ្នកស្រី ធ្លាក់ខ្លួនឈឺ បាត់សមត្ថភាពរកប្រាក់ ១២ ឆ្នាំទៅហើយ។

៣. អ្នកស្រី ម៉េង កែវពេជ្ជតា
ក្នុងចំណោមតារាចម្រៀងស្រីជើងចាស់ទាំង ៣ដួង អ្នកស្រី ម៉េង កែវពេជ្ជតា ហាក់មានភាពខុសប្លែកពីរាជនីសំឡេង ២ដួងខាងលើបន្តិច ត្រង់ថាអាចបត់បែនក្នុងសម័យកាលតន្រ្តីទំនើប ខណៈក្នុងឆ្នាំ២០២៤ តារាចម្រៀងរូបនេះ ទើបតែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍លើខ្លួន ក្នុងការបង្ហាញរសជាតិថ្មី ដោយលើកយកបទ​​ចាស់ ច្រៀង Remix ជាមួយ លោក ព្រីន ហើយរំលេចខ្លួនបែបស្ទីលសុីវីល័យទសវត្សរ៍ថ្មី។ តួយ៉ាង តារាចម្រៀងរូបនេះ ក៏មមារញឹកលើឆាកប្រគំតន្ត្រីនានា ក៏ដូចជាមាន MV ចម្រៀងថ្មីកំដរអារម្មណ៍អ្នកគាំទ្រខ្លួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ នាទីutes មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម