ជីវិតកម្សាន្ដ
សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ
ខណ:ដែលបច្ចុប្បន្នវិស័យចម្រៀងហាក់មាន ការប្រកួតប្រជែងដណ្តើមទីផ្សាល្បីឈ្មោះពីសំណាក់តារាចម្រៀងរលក់ថ្មី និង តារាចម្រៀងចាស់ក្មេងមួយចំនួនទៀត ម្ចាស់បទ “ជាប់រវល់” លោក សាន ផានិត បានអះអាងថា សុំសំងំនៅឆ្ងាយពីពិភពគុនដ៏អស្ចារ្យ។

តារាចម្រៀងជើងចាស់លោក សាន ផានិត ដែលបច្ចុប្បន្នមានវ័យច្រើនបន្តិចហើយនោះ បាននិយាយថា រឿងដែលលោកចង់ឃើញពេលនេះឬថ្ងៃខាងមុខ គឺសុំត្រឹមរាល់បទចម្រៀងរបស់ខ្លួននៅមានជីវិតក្នុងចិត្តមហាជនទៅបានហើយ។លោកថា លោកគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ។
តារាចម្រៀងធ្លាប់ល្បីឈ្មោះតាមរយ: “ទូរស័ព្ទប្រាប់ផង” និងបទ”ជាប់រវល់” លោក សាន ផានិត បានបញ្ជាក់ថា ត្រឹមតែជាអ្នកធំនិងរាល់បទចម្រៀងនៅមានជីវិតនៅឡើយក្នុងចិត្តមហាជនខ្លះទៅបានហើយ គ្រប់គ្រាន់ហើយ ! ។
លោក សាន ផានិត និយាយទៀតថា “អស់លោកជំនាន់ចាស់ ជំនាន់ថ្មីនៅមានមហិច្ចតាកាច់កុងប្រណាំងប្រជែងគ្នាធ្វើស្តេចចម្រៀងអ្វីធ្វើទៅ ខ្ញុំសុំសំងំនៅឆ្ងាយពីពិភពគុនដ៏អស្ចារ្យមួយហ្នឹងហើយ ពាក្យដែលខ្ញុំធ្លាប់និយាយថាខ្ញុំកើតមកដើម្បីតែមនោសញ្ជេតនានិងសិល្ប:មួយនេះ សិល្ប:បានឱ្យលទ្ធផលតបមកដល់ខ្ញុំវិញវាលើសលប់ពេកហើយ ខ្ញុំមានសំណាងពេកហើយនៅលើលោកនេះ”។
លោក សាន ផានិត ធ្លាប់បានចេញមករម្លឹកពីរឿងអតីតកាលរបស់ខ្លួនប្រាប់អ្នកគាំទ្រកាលពីថ្មីៗនេះថា លោកធ្លាប់ត្រូវបា នប្រពន្ធបញ្ចូនឱ្យចូលវត្តស្វែងរកផ្លូវធម៌ប្រមាណជា ៤ឆ្នាំ ដោយមិននឹកស្មានជីវិតអាចមានថ្ងៃនេះវិញឡើយ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


