ជីវិតកម្សាន្ដ
តារាជើងចាស់លោក អៀង ស៊ីធុលធ្លាក់ខ្លួនឈឺធ្ងន់ចេញទៅវះកាត់នៅក្រៅប្រទេស
វីរសិល្បករជើងចាស់លោកគ្រូ អៀង ស៊ីធុល ស្របពេលដែលបាត់មុខពីសិល្បៈអស់មួយរយៈធំនោះក៏ស្រាប់តែឭដំណឹងភ្ញាក់ផ្អើលថាបច្ខុប្បន្នលោកគ្រូកំពុងធ្លាក់ខ្លួនឈឺធ្ងន់ចេញទៅព្យាបាលនៅឯក្រៅប្រទេស។

ប្រភពព័ត៌មានបានឲ្យដឹងថាលោកគ្រូ អៀងស៊ីធុលពេលនេះកំពុងតែសម្រាកព្យាបាលជំងឺបេះដូងកម្រិតធ្ងន់ ខណ:ថ្មីៗនេះក៏ទើបតែទទួលការវះកាត់នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៊ូស្តុននាទឹកដីអាមេរិកផងដែរ។ប្រភពបន្តថាលោកបានវះកាត់ជំងឺបេះដូងរួចរាល់ហើយបន្ទាប់ពីមានបងប្អូននៅទីនោះជាអ្នកធានាយកទៅព្យាបាល។

យ៉ាងណាមិញបន្ទាប់ពីទទួលបានការវះកាត់រួចរា ល់ហើយលោកគ្រូ អៀង ស៊ីធុល ឥឡូវនេះហាក់មានសភាពធូស្រាលខ្លះគ្រាន់តែដើរមិនទាន់រួចនៅ ឡើយទេដោយសម្រាកលើគ្រែពោលគឺត្រូវប្រើពេលច្រើនខែទៀតទើបលោកគ្រូអាចវិលមករកសភាពដូចដើមវិញ។

គេសង្កេតឃើញថាតារាចម្រៀងជើងចាស់និងជាសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណលោក អៀង ស៊ីធុល បានស្ងប់ស្ងាត់ពីសិល្ប:មានរយ:ពេលយូរហើ យទើបតែថ្មីៗនេះធ្លាយដំណឹងនៃការធ្លាក់ខ្លួនឈឺធ្វើឲ្យមហាជននិងអ្នកគាំទ្របារម្ភគ្រប់គ្នា៕ ដោយៈចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ