Connect with us

ជីវិតកម្សាន្ដ

ដឹងអត់ ទេព បូព្រឹក្ស ប្រើសម្លៀកបំពាក់ប៉ុន្មានឈុតក្នុងបទ «វីរនារី»?

បានផុស

នៅ

ការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត សម្រាប់ការចេញផ្សាយ MV បទ «វីរនារី» ឬ «Top Of The Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស បានមកដល់កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបទនេះបានចេញជាផ្លូវការនៅឆានែលយូធ្យូបរបស់ DIT WAY។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទម្លាក់ MV មិនបានប៉ុន្មានម៉ោង វីដេអូបទនេះ មានសន្ទុះគាំទ្រយ៉ាងខ្លាំង ដោយមហាជនជាច្រើនបានសរសើរនូវគុណភាព​នៃការផលិតយ៉ាងល្អឥតខ្ចោះ ជាពិសេសការបញ្ចូលនូវទម្រង់សិល្បៈជាច្រើនប្រភេទ ធ្វើឱ្យទស្សនិកជនរំភើប និងមានមោទកភាពក្រៃលែង។

បើងាកទៅមើលលើការតុបតែងខ្លួនរបស់តារាចម្រៀង ទេព បូព្រឹក្ស ក្នុងវីដេអូជិត ៥នាទីមួយនេះ ឃើញថាមានរហូតដល់ ១០ឈុត សុទ្ធសឹងតែស្ដែងពីអត្តសញ្ញាណខ្មែរ ប្លែកៗពីគ្នា ដោយមានទាំងប្រពៃណីបុរាណ និងសម័យទំនើប រួមបញ្ចូលគ្នា គួរឱ្យសរសើរជាទីបំផុត។

ឈុតទាំង ១០ នេះ ត្រូវបានហ្វេនសម្ដែងការគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមថា វាជាផ្នែកមួយដែលអាចជួយលើកស្ទួយវប្បធម៌ខ្មែរទាំងនៅក្នុងស្រុក ក៏ដូចជាលើឆាកអន្តរជាតិ។

មិនតែប៉ុណ្ណោះ ខ្លឹមសារចម្រៀង បានឆ្លុះបញ្ចាំងអំពីវីរភាព សេចក្តីក្លាហាន ការតស៊ូ និងភាពស្មោះត្រង់ របស់វីរនារីខ្មែរគ្រប់ជំនាន់ផងដែរ៕

ទស្សនាឈុតទាំង ១០ ខាងក្រោម

ទស្សនាវីដេអូចម្រៀងខាងក្រោម

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រភពមួយទម្លាយថា MV ថ្មីកំពុងផ្ទុះរបស់ ទេព បូព្រឹក្ស ចាយប្រាក់ច្រើនសម្បើមណាស់

ចុចអាន៖​ មិនធម្មតា! គ្រាន់តែថតMVបទ «វីរនារី» ទេព បូព្រឹក្ស លក់ឡានស៊េរីទំនើបអស់១គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម