Connect with us

ជីវិតកម្សាន្ដ

មិនធម្មតា! គ្រាន់តែថតMVបទ «វីរនារី» ទេព បូព្រឹក្ស លក់ឡានស៊េរីទំនើបអស់១គ្រឿង

បានផុស

នៅ

​ជា​ការពិត​គ្រាន់តែ​តារាចម្រៀង ទេព បូ​ព្រឹក្ស បញ្ចេញ​Teaser នៃ​MV​បទ​«​វីរនារី​»​មិនទាន់បាន​ប៉ុន្មាន​ផង​គេ​ ក៏​សង្កេតឃើញ​ផ្ទុះ​ការចាប់​អារ​ម្មណ៍​ និង​មាន​អ្នកទស្សនា​នៅលើ​Youtube​កើន​ដល់ 500K ទៅហើយ​។​ មិនតែប៉ុណ្ណោះ​ក៏មាន​ការចែក​រំលែក​ហូរហែ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កត់សម្គាល់​នៅក្នុង​MV​ខ្លី​ចំនួន​២០​វិនាទី​នៃ​បទ​«​វីរនារី​»​មិន​ត្រឹមតែ​រំលេច​នូវ​វីរភាព​នៃ​ស្ត្រី​ខ្មែរ​ប៉ុណ្ណោះទេ ​គឺ ទេព បូ​ព្រឹក្ស ក៏បាន​រំលេច​នូវ​សំលៀកបំពាក់ ប្លង់​ថត​និង​សម្ភារ​តុបតែង​ផ្សេងៗ​សុទ្ធសឹងតែ​បង្ហាញ​ឱ្យឃើញ​នូវ​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​គួរ​ជាទី​មោទក​ភាព​។​

​លើសពីនេះ​ទៀត ​សម្រាប់​ការផលិត​MV​ទាំងស្រុង​របស់​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវបាន​ចំណាយ​ថវិកា​ប្រមាណ៦០០​លាន​រៀល ​ស្មើ​នឹង​សាច់ប្រាក់​ដុល្លារ​ដល់​ទៅជិត​១៥​ម៉ឺន​ដុល្លារ​ឯណោះ​។​ត្រង់ចំណុច​នេះហើយ​ ទើប​មាន​ចម្ងល់​ថា​ ជា​ការពិត​ទេ​?​ តើ​ទឹកប្រាក់ ៦០០​លាន​រៀល​នេះ ទេព បូ​ព្រឹក្ស ចំណាយ​អ្វី​ច្រើនម្ល៉េះ​?​។​

​បន្ទាប់ពី​មាន​ចម្ងល់​របស់​មហាជន​ ក៏ដូចជា​អ្នក​គាំទ្រ​បែបនេះ ​ស្រាប់តែ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ឈ្មោះថា​Athika​ដែល​គេ​ដឹង​ថា ​ជា​ក្រុមការងារ​របស់ ទេព បូ​ព្រឹក បាន​បញ្ចេញ​ថា ​ដើម្បី​ថត​បាន​MV បទ​«​វីរនារី​»​ គឺ​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​លក់​ឡាន​ស៊េរី​ទំនើប​អស់​១​គ្រឿង​។​

​ប្រភព​បាន​លើកឡើងថា​ ខ្ញុំ​ពិត​ជាមាន​មោទកភាព​ចំពោះ​ចែ​ព្រឹក្ស​ណាស់​(Tep Boprek)​ខ្ញុំ​មកនេះ​មិ ន​មែន​មក​និយាយ​យក​ឡូយ​ឲ្យ​អ្នក​ទាំងអស់គ្នា​មើល​មក​ខ្ញុំ​ល្អ​នោះទេ តែ​ខ្ញុំ​ចង់​ចែករំលែក​រឿង​ដែល​យើងទាំងអស់គ្នា​គួរ​ដឹង​។ ​មួយរយៈក្រោយនេះ​ខ្ញុំ​មាន​ការងារ​ច្រើន​ ដែល​បាន​ប៉ះ​ជាមួយ​ចែ ព្រឹក្ស ដែល​ធ្វើឲ្យ​ខ្ញុំ​និង​ក្រុមការងារ PATRÓN បាន​មាន​ឱកាស​ធ្វើការ​ក្នុង​Project​បទ​ចម្រៀង វីរនារី ឬ​Top of the Lady​នេះ​។​

​ប្រភព​បន្តថា ​ដូច​អ្នក​ទាំងអស់គ្នា ​បានដឹង​តៗ​គ្នា​ថា MV​មួយ​នេះ​ចំណាយ​អស់​រហូតដល់​៦០០​លាន​រៀល​ខ្ញុំ​ចង់​បញ្ជាក់ថា​នេះ ​គឺជា​រឿង​ពិត​។​ ថ្ងៃ​ដែល​ចែ​ព្រឹក្សយក​ឡាន​ទៅ​លក់​ ដើម្បី​យក​ថវិការផ្ទាល់ខ្លួន​មក​ធ្វើ​MV​នេះ ​ខ្ញុំ​ក៏បាន​ទៅជា​មួយ​គាត់​ដែរ​ ការលះបង់​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​គាត់​ខ្ញុំ​គិតថា​ វា​មិនមែន​ជា​រឿង​ធំ​សម្រាប់​គាត់​នោះទេ ​ប៉ុន្តែ​មនសិការ​ក្នុងការ​បង្កើត MV​ដែល​តំណាងឲ្យ​ប្រជាជាតិ​យើង​ទាំងមូល​ គឺជា​រឿង​យើង​មិនអាច​មើលរំលង​បាន។​

​ប្រភព​និយាយទៀតថា​ គម្រោង​ធ្វើ​បទ​មួយ​ដែល​តំណា​ង​ឲ្យប្រទេស​យើង​ គឺមាន​ក្នុង​ចិត្ត​គាត់​តាំង ពី​២​ឆ្នាំមុន​ហើយ​Project MV​នេះ​ ត្រូវបាន​ដំឡើង​រយៈពេល​២​ខែ​ជាមួយ​ក្រុមការងារ​សរុប​១២៦​នាក់ (​ក្រុមការងារ​គ្រប់ផ្នែក​សុទ្ធ​តែ​សំខាន់​)​។​ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​MV​បទ​ចម្រៀង វីរនារី​នេះ​និង​ដាស់​ព្រលឹង​វិញ្ញាណ​កូន​ខ្មែរ​គ្រប់រូប​ មិន​ថា​អ្នក​នៅទីណាអ្ នក​និង​មាន​មោទកភាព​ដែល​បានកើត​នៅលើ​ដែនដី​សុវណ្ណ​ភូមិ​៕

អត្ថបទ៖​​ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម