ជីវិតកម្សាន្ដ
ម៉ានិត ទម្លាយរឿងរ៉ាវនៅពីក្រោយការគាំទ្ររបស់ ទេព បូព្រឹក្ស ចំពោះខ្លួន ខណៈគ្រោងទម្លាក់ចម្រៀងរួមគ្នាលើកដំបូង
ក្រោយប្រកាសស្នាដៃចម្រៀងរួមគ្នាជាលើកដំបូង ដែលត្រៀមនឹងដាក់ផ្សាយឱ្យមហាជនដែលជាអ្នកគាំទ្របានស្តាប់នាវេលាយប់នេះនោះ តារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បានបង្ហាញក្តីរំភើបនិងទម្លាយការគាំទ្រពុំអាចបំភ្លេចបានរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ ទេព បូព្រឹក្ស ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុក ម៉ានិត បានរៀបរាប់ថា ទេព បូព្រឹក្ស ជាមិត្តរួមអាជីពតាំងពីក្មេង ហើយគាំទ្រខ្លួនគ្រប់យ៉ាង។ លោកបញ្ជាក់ទៀតថា កន្លងមកបើទោះបីជាលោកច្រៀងបទអី ក៏អ្នកនាង ទេព បូព្រឹក្ស ថាពីរោះដែរ។
លោកថា “ខ្ញុំឈប់ច្រៀងមកនិពន្ធសៀវភៅ ក៏មកគាំទ្រទៀត ជួយផុស ជួយថត។ ជួបគ្នានៅណា ក៏បបួល feat ជាមួយគ្នាដែរ តាំងពីនៅក្រុមហ៊ុនជាមួយគ្នា ដល់ក្លាយជាតារាឯករាជ្យ ក៏នៅតែគាំទ្រគ្នា។ ឥឡូវនេះ បានសម្រេចហើយមិត្ត បានច្រៀងរួមគ្នាហើយ”។
ទន្ទឹមនេះ លោក ម៉ុង ម៉ានិត ក៏សម្តែងការអរគុណដល់មិត្តល្អរូបនេះ ដែលមិនត្រឹមតែតែងតែគាំទ្រ និងស្រលាញ់រាន់អាន ថែមទាំង ជួយចាត់ចែង ជាមនុស្សមិនប្រកាន់ខ្លួន តស៊ូ លំបាក ។ លោកថា “ខ្ញុំឃើញផ្ទាល់ភ្នែកតាំងពីចូលច្រៀងដំបូង។ យំក្រោយឆាកមិនតិចដងទេ”។


គួរឱ្យដឹងដែរថា តារាចម្រៀងដ៏មានប្រជាប្រិយទាំង ២ដួងនេះ បានចាប់ដៃគ្នាជាលើកដំបូង ក្នុងការនាំយកភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្ររបស់ខ្លួន តាមរយៈបទចម្រៀងរួមគ្នា «Never Be Yours» នៅស្អែកនេះ ។ ជាមួយគ្នានេះ លោកក៏បង្ហើបដែរថា លោកក៏នៅមានបទមួយទៀត ដែលលោកនិពន្ធរួចជិត១០ឆ្នាំហើយ ដើម្បីច្រៀងជាមួយអ្នកនាង ទេព បូព្រឹក្ស ខណៈឥឡូវនេះអ្នកទាំងពីរក៏បានថតចប់រួចរាល់ហើយដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


