ជីវិតកម្សាន្ដ
តម្លៃឈុត មណីមេខលា របស់ ទេព បូព្រឹក្ស ក្នុង MV ថ្មី ថ្លៃកប់ពពក មិនគួរឲ្យជឿ
ប្រិយមិត្តជាច្រើនបានទស្សនារួចមកហើយនូវ MV បទ «វីរនារី» របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។

ក្រោយទម្លាក់បាន ២៤ម៉ោង វីដេអូចម្រៀង «វីរនារី» ឬ «Top Of The Lady» មានអ្នកចូលទស្សនាជាង ១លានដង ហើយក៏ទទួលបានការគាំទ្រ និងផ្ទុះការសរសើរមិនដាច់ពីមាត់ពីគុណភាពផលិត ដែលរួមបញ្ចូលវប្បធម៌ដ៏សម្បូរបែប និងវ័យចំណាស់របស់ប្រទេសកម្ពុជា។

MV «វីរនារី» ក៏ត្រូវគេដឹងថាបានចំណាយទុនផលិតច្រើនខ្លាំងណាស់ រហូតដល់ ៦០០លានរៀល និងចំណាយពេលជាងមួយខែ ក៏ដូចជាមានក្រុមការងារចូលរួមដល់ទៅ ១២៦នាក់។

ដោយឡែក ចំពោះឈុតសម្លៀកបំពាក់ដែលកញ្ញា ទេព បូព្រឹក្ស បានប្រើនៅក្នុងបទ «វីរនារី» មានរហូតដល់ ១០ឈុត ក្នុងនោះមានមួយឈុតចំណាយប្រាក់ច្រើនជាងគេ ទម្រាំលេចចេញជារូបរាង។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ ទេព បូព្រឹក្ស នាងបានទម្លាយឱ្យដឹងពីតម្លៃនៃឈុត មណីមេខលា ដែលនាងបានគ្រងគឺមានតម្លៃរហូតទៅដល់ជាង ១ម៉ឺនដុល្លា។ ម្ចាស់បទរូបនេះបន្ថែមថា ឈុត មណីមេខលា ចាយទុនច្រើន ដោយសារតែវាចំណាយពេលយូរ ពិបាកក្នុងការឌីស្សាញ ជាពិសេសវត្ថុធាតុដើមរួមមាន ក្រណាត់ មកុដ និងអលង្ការផ្សេងៗ សុទ្ធសឹងតែជាគ្រឿងសុទ្ធពិតៗទាំងអស់។

ក្រោយបង្ហើបនូវតម្លៃដ៏ខ្ពស់នៃឈុត មណីមេខលា រួចហើយ តារាចម្រៀង ទេព បូព្រឹក្ស បានប្ដេជ្ញាចិត្តនឹងលើកយកឈុតនេះទៅបង្ហាញលើឆាកអន្តរជាតិ បើសិនមានឱកាស នាពេលណាមួយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ
ចុចអាន៖ ដឹងអត់ ទេព បូព្រឹក្ស ប្រើសម្លៀកបំពាក់ប៉ុន្មានឈុតក្នុងបទ «វីរនារី»?
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


