ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ទម្លាយអារម្មណ៍ពិត ក្រោយ MV «វីរនារី» ផ្ទុះការសរសើរ
ស្របពេលដែល MV ចម្រៀងបទ «វីរនារី» របស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានបញ្ចេញជាផ្លូវការនៅលើបណ្តាញសង្គម គេកត់សម្គាល់ឃើញថា MV បទនេះកំពុងផ្ទុះការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

បទ “វីរនារី” បានចេញ MV ពេញជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ ខណ:ដែលសាមីខ្លួនកញ្ញា ទេព បូព្រឹក្ស ក៏បានសម្តែងអារម្មណ៍រំភើបខ្លាំង ព្រោះថាត្រឹមរយ:ពេល ២៤ម៉ោង MV បទ « វីរនារី» របស់នាងកើនចំនួនអ្នកទស្សនារហូតដល់១លានដងឯណោះ។

កញ្ញា ទេព បូព្រឹក្ស បានរៀបរាប់ទាំងក្តីរំភើបថា “មកទីនេះនិយាយដោយមោទកភាព! អរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នាសម្រាប់ការ stream MV «វីរនារី» ឱ្យទទួលបានការចូលមើលរហូតដល់ទៅ ១លានដង (1M) ក្នុងរយៈពេល២៤ម៉ោង នៅក្នុ ងYouTube។”
តារាចម្រៀង ទេព បូព្រឹក្ស និយាយទៀតថា “ដើម្បីជាការឆ្លើយតប ពួកយើងនឹងធ្វើការបន្ថែម subtitled ជាច្រើន ភាសា បន្ថែមទៀត ដើម្បីឱ្យកាន់តែទូលំទូលាយ។”

នាងបញ្ជាក់ថា ខ្លួនបានសម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្កិ៍តំណែលដូនតាដោយភាពជឿជាក់ ហើយសមិទ្ធផលនេះកេីតឡេីងបានដោយទំនុកចិត្ត ក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ។

កញ្ញា ទេព បូព្រឹក្ស បន្ថែមថា “ខ្ញុំមួយក្រុមសម្រេចលទ្ធផលបានប៉ុណ្ណឹងចុះ បេីយេីងទាំងអស់គ្នាតេីលទ្ធផលប៉ុនណា?ពួកយេីងរួមគ្នាជាចង្កឹះមួយបាច់ ជួយគ្នាលេីកតម្កើងបន្ថែមទៀត ដោយយេីងមិនចាំបាច់ប្រាប់គេថានេះជារបស់អ្នកណាទេព្រោះច្បាស់ណាស់ថា មរតកនេះជារបស់យេីង យេីងជាអ្នកណា? យេីងជាខ្មែរ”៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ
ចុចអាន៖ តារាស្រីរបស់ខ្មែរ៣ដួង បានធ្វើឲ្យផ្ទុះការគាំទ្រខ្លាំងនាឆ្នាំ២០២១នេះ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


