ជីវិតកម្សាន្ដ
ប្រភពមួយទម្លាយថា MV ថ្មីកំពុងផ្ទុះរបស់ ទេព បូព្រឹក្ស ចាយប្រាក់ច្រើនសម្បើមណាស់
កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ MV «វីរនារី» ឬ «Top of the Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស បានចេញ Teaser ផ្លូវការទី១ និងបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើទស្សនីយភាពនៃបទថ្មីនេះ ខណៈទុនផលិត ត្រូវប្រភពមួយទម្លាយថា អស់មិនតិចនោះទេ។

ក្នុង MV ខ្លីចំនួន ២០វិនាទីនៃបទ «វីរនារី» មិនត្រឹមតែរំលេចនូវវីរភាពនៃស្ត្រីខ្មែរប៉ុណ្ណោះទេ ទេព បូព្រឹក្ស ក៏បានរំលេចនូវសម្លៀកបំពាក់ ប្លង់ថត និងសម្ភារតុបតែងផ្សេងៗ សុទ្ធសឹងតែបង្ហាញឱ្យឃើញនូវអត្តសញ្ញាណវប្បធម៌ខ្មែរ គួរជាទីមោទកភាព។

យ៉ាងណាមិញ បើងាកទៅមើលខ្តង់ចំណាយនៃបទចម្រៀងថ្មីមួយនេះវិញ ត្រូវបានប្រភពឈ្មោះ Ry Litaa បានឱ្យដឹងថា ផលិតករចាយប្រាក់ចំនួន ៦០០លានរៀលឯណោះ សម្រាប់ MVនេះ។ បន្ថែមពីលើការបង្ហើបនូវខ្ទង់ចំណាយដ៏ខ្ពស់ គណនី Ry Litaa បានស្នើឱ្យហ្វេនៗផ្ដល់ការគាំទ្រដល់ស្នាដៃបទថ្មី ព្រមទាំងគាំទ្រតារាខ្មែរឱ្យបានផុសផុលឡើង ដើម្បីលើកតម្កើងនូវវប្បធម៌ជាតិ។

ស្របពេលជាមួយគ្នាដែរ នៅលើគណនីហ្វេសប៊ុកផេក របស់ម្ចាស់បទ កញ្ញា ទេព បូព្រឹក បានសរសេររៀបរាប់ពីខ្លឹមសារនៃបទចម្រៀង «វីរនារី» នេះថា “មហិច្ឆតា និងភាពអស្ចារ្យនៃកេរ្តិ៍ដំណែលបុព្វបុរស បុព្វការីខ្មែរ គឺបានបន្សល់ទុកនូវភាពអស្ចារ្យ និងមហាសាលក្រៃលែង។ នេះគឺជាកាតព្វកិច្ចរបស់ខ្ញុំ ក៏ដូចជាកូនខ្មែរគ្រប់រូបក្នុងការចូលរួមរក្សា និងបង្ហាញទៅ កាន់អម្បូរមនុស្សទូទាំងប្រទេស ទូទាំងទ្វីប ទូទាំងពិភពលោកឱ្យបានឃើញអំពីការបន្សល់ទុកនូវកេរ្តិ៍មរតកដ៏មហិមាដែលសូម្បីតែមាសទំហំប៉ុនភ្នំក៏មិនអាចប្រៀបបាន ហើយរឹតតែមិនអាចនឹងយកមកកាត់ថ្លៃបានឡើយ។ ដោយសេចក្តីដឹងគុណចំពោះ មាតាបិតា ថែរក្សាដែនដី សុវណ្ណភូមិ ជាម្ចាស់ដ៏ប្រាកដ កូនសូមថ្វាយនូវស្នាដៃនេះទុកជាសារ ក៏ដូចជាការបំផុសបំផុលដល់កូនខ្មែរគ្រប់រូបមិនថានៅទីនេះ ឬកូនខ្មែរដែលនៅទីណាឱ្យតែមានឈាមជាខ្មែរ ឱ្យបានដឹងថា នេះជាសមិទ្ធផលដែលកើតចេញពីសេចក្តីប្រាថ្នារបស់កូនខ្មែរម្នាក់នេះ មុននឹងបិទភ្នែកត្រឡប់ទៅវិញ។ កូនក៏បានធ្វើរឿងគប្បី ដើម្បីមាតាបិតា និងដើម្បីដូនតាហើយ។”

បន្ថែមពីលើនេះទៀត តារាចម្រៀងវ័យក្មេងរូបនេះ បានរំលឹកដល់គ្រប់គ្នាផងដែរថា ស្ត្រីទាំងអស់ជាមាតា ជាស្តេច ជាមេទ័ព និងជាអ្នកប្រយុទ្ធដ៏អង់អាច ចំពោះជាតិមាតុភូមិ៕





ទស្សនា MV Teaser ខាងក្រោម
អត្ថបទ៖ សន្យា
ចុចអាន៖ តារាខ្មែរល្បីៗ៦ដួង ហក់ចូលវិនិយោគក្នុងវិស័យអចលនទ្រព្យណែនពេញដៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


