Connect with us

ព័ត៌មានជាតិ

មាស សុខសោភា សូម​អភ័យទោស​សម្រាប់​ការ​ផុស​​ ដែល​ទាក់ទង​នឹង​ជំងឺ​មហារីក​សុដន់

បានផុស

នៅ

អ្នកនាង មាស សុខសោភា តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ ​បាន​សូម​អភ័យទោស​សម្រាប់​ការ​ផុស Status ​ដែល​ទាក់​ទង​នឹង​ជំងឺ​មហារីក​សុដន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ម៉ោង​នេះ​ នា​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២០ ​តារា​ស្រី​សំឡេង​ស្រទន់ មាស សុខ​សោភា ​បាន​បង្ហោះ​សារ​ ភ្ជាប់​ជា​មួយ​រូបថត​ពីរ​សន្លឹក​យ៉ាង​ដូច្នេះ​ថា សូម​អភ័យទោស​សម្រាប់​ការ​ផុស Status មួយ​នេះ ក្នុងនាម​ជា​ស្ត្រី​ម្នាក់ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព បាន​ក្លាយ​ទៅជា​កត្តា​ចម្បង​សម្រាប់​នារី​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​។​

ម្ចាស់​បទ​ ”មេឃ​កំពុង​ភ្លៀង​ហើយ” រូបនេះ បាន​បន្ថែម​ថា ភាគច្រើន​ បញ្ហា​ជាទូទៅ​របស់​ស្ត្រី​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​មួយចំនួនធំ​បាន​មើល​រំលង ព្រមទាំង​មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​ជំងឺ​មហារីក​មួយ​នេះ​។

បន្ថែម​ពី​នេះ ជំងឺ​មហារីក​សុដន់​ បាន​ក្លាយ​ជា​ជំងឺ​ដែល​កាច​សាហាវ​ ព្រម​ទាំង​បាន​សម្លាប់​ស្ត្រី​ខ្មែរ​យ៉ាង​ច្រើន​ ដូច្នេះ​សូម​ចំណាយ​ពេល​វេលា​ដ៏​ខ្លី ក្នុង​ការ​ត្រួតពិនិត្យ​ និង​ស្វែង​យល់​ដោយ​ខ្លួនឯង​តាម​រូប​ភាព​ខាងក្រោម​នេះ ​៖

-សុដន់​ផ្លាស់ប្ដូរ​ទំហំ និង ទម្រង់​

​-មាន​សភាព​រមាស់​ និង​ឡើង​ក្រហម នៅ​លើ​សុដន់​ ឬ​ក្បាល​សុដន់​

-សារធាតុរាវ​ចេញពី​ក្បាល​សុដន់​ទាំងសងខាង ឬ​ តែ​ម្ខាង​

-មាន​ដុំ​ពក ត្រង់​បរិវេណ ក្លៀក ឬ ក​

-ដុំ​គីស ឬ ដុំ​ទឹក វា​មាន​លក្ខណៈ​ខុស​ពី​សាច់​សុដន់​

-ពេលខ្លះ​សុដន់​ប្រែ​ទៅជា​ប៉ោង ឬ ផត​ចូល​

-ក្បាល​សុដន់​លឹប​ចូល​ក្នុង ឬ ផ្លាស់ប្ដូរ​ទីតាំង ឬ​ទំហំ​

-មាន​អារម្មណ៍​ថា​ឈឺ​នៅ​បរិវេណ​សុដន់ ឬ ក្លៀក​

#breastcancer #awarness #meassoksophea។

យ៉ាង​ណា​មិញ ក្រោយ​ពី​តារា​ស្រី ម្ចាស់​បទ ”មេឃ​កំពុង​ភ្លៀង​ហើយ” រូប​នេះ បាន​ផុស​សារ​ដែល​ដាស់​តឿន​ឲ្យ​នារីៗ ឬ ស្ត្រី​ខ្មែរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ចូលរួម​ទប់ស្កាត់ និង ការពារ​ជំងឺ​មហារីក​សុដន់ ​រួចមក ឃើញ​ថា មាន​បងប្អូន​អ្នកគាំទ្រ​ជា​ច្រើន​ បាន​ធ្វើការ​ស៊ែ​ចែករំលែក​ចំណេះ​ដឹង​ពី​សុខភាព​នេះ ព្រម​ទាំង​សម្តែង​ការ​អរគុណ និង គាំទ្រ​នូវ​ទង្វើ​ល្អ​របស់​នាង​ផងដែរ៕

អត្ថបទ ៖ នាងតូច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម