ជីវិតកម្សាន្ដ
មាស សុខសោភា ចេញមុខបកស្រាយ ក្រោយផ្ទុះរឿងលុយកន្លះលានដុល្លារ សង់អាស្រមតាសក់សភ្នំត្បែង
តារាចម្រៀងសំនៀងផ្អែមអ្នកនាង មាស សុខសោភា បានចេញមុខច្រានចោលនូវការលើកឡើងមួយដែលថា អ្នកនាងមានពាក់ព័ន្ធរឿងលុយកន្លះលានដុល្លារជាមួយលោកតាសក់សភ្នំត្បែង កសាងអាស្រមនៅទីនោះ គឺជារឿងមិនពិតឡើយ។
អ្នកនាង មាស សុខសោភា បានបង្ហាញការហួសចិត្ត ខណ:មានការចុះផ្សាយមួយ បានលើកឡើងថា ខ្លួនបានចាញ់បោកដល់ថ្នាក់ចំណាយលុយផ្ទាល់ខ្លួនធ្វើបុណ្យតាមរយ:លោកតាសក់សភ្នំត្បែង ដោយនាងចាត់ទុកថា ធ្វើឱ្យប៉ះពាល់ដល់ខ្លួននាងផ្ទាល់ ក៏ដូចជាអ្នកដែលមិនដឹងអីសោះ។
តារាចម្រៀងរូបនេះ ថា “ចេះតែមកចោទប្រកាន់ដោយគ្មានការពិត ថាខ្ញុំអស់លុយរាប់លានដុល្លារ តើខ្ញុំមានលុយរាប់លានដុល្លារឯណា ដើរធ្វើបុណ្យអ៊ីចឹងនោះ? ខំច្រៀងមួយថ្ងៃៗរកតែលុយដូរឡានជិះមិនបានផងនោះ ណាមួយកំពុងបង់ខាតក្នុងការរកស៊ីផង និងចាញ់បោករឿងតុងទីនទៀតផងដូចបងប្អូនដឹងស្រាប់ហើយបញ្ហាសេដ្ឋកិច្ចកាលពីមុននោះ”។
តារាចម្រៀង មាស សុខសោភា បានចាត់ទុកថា នេះជាការផ្សាយដោយគ្មានមូលដ្ឋាន និងប៉ះពាល់ដល់ខ្លួនផងដែរ ដូច្នេះអ្នកនាងស្នើឱ្យមានការសិក្សាឱ្យច្បាស់ មុននឹងនិយាយដល់រឿងនេះ។
សូមជម្រាបដែរថា អ្នកនាងមាស សុខ សោភា កាលពីថ្មីៗកន្លងទៅបានសម្រេចបង្កើតសមូនិធិផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា “មូលនិធិបេះដូង មាស សុខសោភា (Meas Soksophea Heart Foundation)” ក្នុងគោលបំណងដើម្បីជួយលោកតាសក់សភ្នំត្បែង និងសាងសង់រូបសំណាកនៅទីនោះ។
កន្លងទៅមូលនិធិនេះ បានបរិច្ចាគថវិការជាង ៣០០,០០០ដុល្លារ ដល់អង្គហាឦស្វរៈសិមោក្ខ ពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ដើម្បីទិញដីនិងសាងសង់រូបសំណាកចំនួន៥ ដែលមានទីតាំងនៅកំពូលភ្នំត្បែងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


