ជីវិតកម្សាន្ដ
ផ្តើមពីបាក់ទឹកចិត្តធ្ងន់ធ្ងរ! មាស សុខសោភា សារភាពថា ទង្វើសព្វថ្ងៃ គឺដើម្បីខ្លួនឯងនិងដឹងគុណអ្នកធ្លាប់ជួយ
តាមរយៈការ Live ជាង១ម៉ោង៣០នាទី តារាចម្រៀង មាស សុខសោភា បានទម្លាយរាល់ការខកចិត្ត និងវិបិត្តរួមរឹតក្នុងទ្រូងគ្មានអ្នកចែករំលែក មិនត្រឹមត្រូវគេទាញពាក់ព័ន្ធនឹងលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់សភ្នំត្បែង ដោយចោទថា ជឿងប់គ្មានការពិចារណា ថែមទាំងធ្វើឱ្យចំណងអាពាហ៍ពិពាហ៍ជាង ១០ឆ្នាំ ត្រូវប្រេះឆាទៀតផង។

ដើមហេតុដែលឈានដល់ការចេញបញ្ជាក់ពីរឿងរ៉ាវ នៃទុក្ខសោករបស់ខ្លួនលែងខ្មាសនេះ គឺបន្ទាប់ពីលោក អុិត រ៉ាដា ត្រូវជាស្វាមី បានទម្លាយការបែកបាក់អាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងអ្នកនាង មាស សុខសោភា និងលើករឿងរ៉ាវពាក់ព័ន្ធនឹងតាសក់សភ្នំត្បែង។
យ៉ាងណា ដើម្បីអាចឱ្យមហាជនពិសេសអ្នកគាំទ្រអ្នកនាង បានជ្រួតជ្រាបនូវឬសគល់នៃបញ្ហាជីវិតគូរបស់ខ្លួន ដោយរៀបរាប់ថា ជាង១០ឆ្នាំមកនេះ អ្នកនាងពុំមែនជាមនុស្សស្រីរឹងមាំដូចដែលគ្រប់គ្នាបានឃើញនោះទេ ខណៈសម្ពាធដែលអ្នកនាងរ៉ាប់រង មិនមានសមាជិកគ្រួសារណាម្នាក់ខ្វាយខ្វល់ និងសូម្បីតែស្វាមី។
តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បន្ថែមទៀតថា ការដែលអ្នកនាងឈានដល់ការស្វែងរកខ្លួនឯងតាមរយៈការសមាធិ ក៏ព្រោះតែពេលប្រឈមនឹងការបាក់ទឹកចិត្តម្តងៗ អ្នកនាងធ្លាប់ប៉ងបញ្ចប់ជីវិតមិនតិចនោះឡើយ។ តួយ៉ាង ទន្ទឹមនឹងវេលាដែលត្រូវការជំនួយបំផុត ក៏មានវត្តមានលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់សភ្នំត្បែង ជាចំណែកនៃការបើកបង្ហាញផ្លូវសង្គ្រោះទុក្ខវិបត្តិផ្លូវចិត្តរបស់ខ្លួន ដោយហេតុនេះហើយ អ្នកនាងពោលពាក្យដឹងគុណដល់ តាសក់សភ្នំត្បែង និងអះអាងថា បើទោះជាឱ្យខ្លួនលះបង់លុយកាក់ ទ្រព្យធន់ជូនដល់លោក ក៏សុខចិត្តដែរ។
គួររំលឹកថា កន្លងមក រាជិនីសំឡេងផ្អែមស្រទន់រូបនេះ ក៏ធ្លាប់បានទម្លាយដែរថា ខ្លួនធ្លាប់កើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរអំឡុងផ្ទុះកូវីដ ហើយបើមិនបានជួបលោកតាសក់សភ្នំត្បែងទេ ម៉្លេះក៏គ្មានជីវិតមកដល់បច្ចុប្បន្នដែរ។
ក្រោយការអះអាងនេះ មិនបានមួយខែផង ស្វាមីសោភា ក៏លាលែងពីតំណែងជានាយក CamtraxMusic ដែលជាផលិតកម្មបង្កើតឡើងដោយអ្នកនាង មាស សុខសោភា ព្រមទាំងបញ្ជាក់ថា គ្មានការពាក់ព័ន្ធអ្វីទាំងអស់ជាមួយលោកតាសក់សភ្នំត្បែង។ ខណៈកាលពីថ្មីៗកន្លងទៅនេះ លោក អុិត រ៉ាដា ក៏ប្រកាសពីផ្លូវស្នេហ៍បែកបាក់រវាងលោក និងអ្នកនាង មាស សុខសោភា រហូតផ្ទុះការវែកញែកហូរហែរ ឈានដល់ការសម្រេចចេញមុខទម្លាយគ្រប់យ៉ាងលែងខ្មាសពីតារាចម្រៀងល្បីឈ្មោះរូបនេះតែម្តង។
មិនតែប៉ុណ្ណោះ អ្នកនាង មាស សុខសោភា ថែមទាំងដាក់ចំៗទៅអតីតស្វាមី ឱ្យដោះលែងខ្លួន មិនបាច់រករឿងរុកគួននឹងគ្នាតទៅទៀត ខណៈកន្លងមក ខ្លួនបានលះបង់ច្រើនណាស់សម្រាប់គ្រួសារ ពិសេសស្វាមី បើមិនអាចថែនាងឱ្យល្អ ទុកឱ្យផ្លូវលោករក្សានាងប្រសើរជាង ។ ក្នុងន័យនេះ អ្នកនាងចង់សំដៅដល់កាលដែលស្វាមីស្គាល់និងចាប់ដៃរៀបការជាមួយខ្លួន គឺខ្លួនល្បីល្បាញ មានគ្រប់យ៉ាងអស់ហើយ នាងចង់បានត្រឹមការថ្នាក់ថ្នម យកចិត្តទុកដាក់ពីស្វាមីប៉ុណ្ណោះ ប៉ុន្តែស្វាមីបែរពុំអាចផ្តល់ឱ្យ និងមិនខ្វល់សូម្បីតែពេលនាងត្រូវការបំផុត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


