ជីវិតកម្សាន្ដ
គួច ខេវិន ជូនប៉ុន្មានប្រយោគទៅ មាស សុខសោភា ព្រោះសោកស្តាយ ដែលនាងជ្រើសបញ្ចប់ជីវិតគូ ភ្ជាប់ខ្លួនទៅនឹងជំនឿ
បន្ទាប់ពីបែកធ្លាយរឿងកំពូលតារាចម្រៀង មាស សុខសោភា និងស្វាមីស្រាប់តែអ្នកដឹកនាំសម្តែងលោក គួច ខេវិន បានចេញលើកឡើងជាច្រើនចំណុចពាក់ព័ន្ធរឿងនេះ។ ម្យ៉ាងទៀតស្នើសុំ មាស សុខសោភា ពិចារណាផង។

លោក គួច ខេវិន បានរៀបរាប់ថា ផ្ញើជូនប្អូនស្រី មាស សុខសោភា ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត! បើទោះណាជាយើងមិនបានកើតមករួមផ្ទៃម្តាយតែមួយ ប៉ុន្តែការរាប់អានយល់ចិត្តថ្លើម រួមការងារក្នុងអាជីពជាអ្នកសិល្បៈជា ច្រើនឆ្នាំ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពសង្គមជាញឹកញាប់ វាបានបង្កើតឡើងនូវមនោញ្ចេតនាស្រឡាញ់រាប់អានគ្នាដូចបងដូចប្អូនបង្កើត រវាងយើងទាំងពីររួមទាំងស្វាមីរបស់ប្អូនផង។

លោកបន្តថា ខណៈដែលបងបានឃើញប្អូនដែលមានសភាពមិនដូចគ្រាមុន និងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងការបាក់បែកទ្រនំសុភមង្គលនៃប្តីប្រពន្ធដែលធ្លាប់តែរឹងមាំនិងផ្អែមល្ហែមគួរឱ្យកោតសសើរនោះ បងហាក់មានអារម្មណ៍ស្រណោះស្រណោកសោកសង្រេងក្នុងចិត្តមិនគិតស្មានដល់ និងសែនអាណិតឥតឧបមាចំពោះប្អូននិងស្វាមី។
លោក គួច ខេវិន បន្តទៀតថា បងសូមនិយាយជាមួយ និងចំពោះប្អូនថា ជំនឿគឺជាសេរីភាពនៃគំនិត តែទោះជាយ៉ាងណា ជំនឿក៏មានព្រំដែនកំណត់ ដែលវាមិនត្រូវរំលោភឬប៉ះពាល់ទៅដល់សភាវគតិណាមួយផ្សេងទៀត។ មនុស្សដែលជឿទៅលើសភាវៈក្រៅខ្លួនដោយសារតែបាត់បង់នូវជំនឿលើខ្លួនឯង ជំនឿគួរមានព្រំដែនដែលកំណត់ដោយគំនិត មានហេតុ បច្ច័យនិងផលត្រឹមត្រូវប្រកបដោយសច្ចភាព។

លោក គួច ខេវិន បញ្ជាក់ថាជំនឿស៊ប់ មិនមែនជំនឿងប់នោះឡើយ ហើយបងយល់ថាសម្រាប់ប្អូនដែលតែងតែក្លាហានរឹងមាំប្រកបដោយការតស៊ូកន្លងមក។ បន្ថែមពីនេះលោកគួច ខេវិនលើកឡើងថា ជំនឿស៊ប់ មិនមែន ជំនឿងប់ នោះឡើយ ហើយបងយល់ថាសម្រាប់ប្អូនដែលតែងតែក្លាហានរឹងមាំប្រកបដោយការតស៊ូកន្លងមក៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


