ជីវិតកម្សាន្ដ
លោក សាវិន ហ្វីលីព ក្តាប់បានឱកាសប៉ះ សេង រដ្ឋា លើកដំបូង
មិនខុសពីពាក្យចាស់បុរាណតែងពោលថាខ្ញីពេលចាស់កាលណាកាន់តែហិរនោះទេ ជាក់ស្តែងបើក្រឡេកមើលតារាសម្ដែងលោក សាវិន ហ្វីលីព ឯណេះវិញ ថ្វីត្បិតតែលោកបានប្រឡូកវិស័យសិល្បៈយូរឆ្នាំក៏ពិតមែន តែសម្រាប់ប្រជាប្រិយភាពនិងការគាំទ្រនៅតែមានសន្ទុះខ្លាំងដដែល។

លោក សាវិន ហ្វីលីព បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា សម្រាប់ទីផ្សារសិល្បៈបច្ចុប្បន្នគឺចាប់ផ្តើមមានការមមាញឹកខ្លាំងក្រោយពេលស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ។ ម្យ៉ាងទៀតសព្វថ្ងៃនេះលោកក៏ក្តាប់បានឱកាសក្លាយជាតួសម្តែងក្នុងសាច់រឿងថ្មីមួយទៀតជាមួយអតីតMiss Grand Canbodai 2020កញ្ញា សេង រដ្ឋា ផងដែរ។
តារាសម្តែងលោក សាវិន ហ្វីលីព ក៏បានបញ្ជាក់ថា សាច់រឿងថ្មីដែលលោកប៉ះជាមួយ សេង រដ្ឋា គឺមានចំណងជើងថា បាបស្នេហ៍អតីត។ លោកថាក្នុងសាច់រឿងនេះលោក សាវិន ហ្វីលីព គ្រងតំណែងជាតួអង្គឪពុករបស់តារាសម្តែងតួឯកប្រុសម្នាក់ទៀត។

លោក សាវិន ហ្វីលីព បានបន្ថែមទៀតថា ចំពោះភាពយន្តភាគថ្មីនេះ បានចាន់ផ្តើមធ្វើពិធីក្រុងពាលីនៅព្រឹកថ្ងៃនេះ។ ខណៈកញ្ញា សេង រ ដ្ឋា ទទួលបានតំណែងថ្មីជាតួឯកស្រីហើយខ្ញុំនឹងសម្ដែងជាឪពុករបស់លោក ឃឹម ហ្សានីត ដែលនឹងសម្ដែងជាតួឯកប្រុស។ លោកថាសម្រាប់សិល្បៈបច្ចុប្បន្នក្រៅតែថតសម្តែងរឿងនេះ គឺនៅមានភាពយន្តជាច្រើនទៀតដែលកំពុងថតនិងត្រៀមថតឆាប់ៗនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់